បំណុលរបស់ក្លឹប Man Utdបានកើនឡើងពី១២៧.៤លានផោនដល់៤២៩លានផោន

        ក្លឹបបិសាចក្រហម Man Utd​បាន​បង្ហើបប្រាប់​ពីផលប៉ះពាល់​នៃ​វិបត្តិ​វីរុស​កូរ៉ូណា​មក​លើ​ហិរញ្ញវត្ថុ​ក្នុង​រយៈ​ពេល​បីខែ​ដំបូង​​ ដោយ​បំណុល​របស់​ក្លឹប​នេះបាន​កើន​១២៧.៤​លានផោន​ឬស្មើ​នឹង​៤២ភាគរយ។

         Man Utd​បាន​ប្រកាស​កាល​ពីថ្ងៃព្រហស្បតិ៍​ថា ខ្លួន​បាន​ដកចេញការ​ព្យាករណ៍​កន្លង​មក​សម្រាប់​ឆ្នាំ​២០២០​ ដោយ​សារតែ​ស្ថានភាព​មិន​ច្បាស់​លាស់​នៃវីរុស​កូវីដ​​១៩​ និង​ការ​វិវឌ្ឍ​ទាក់ទិន​នឹង​សេដ្ឋកិច្ច​និង​ផលវិបាកផ្នែក​ហិរញ្ញវត្ថុ​។

        ប៉ុន្តែ​តួលេខ​ចុងក្រោយ​បង្ហាញថា តើក្លឹប Man Utd​និង​ក្លឹប​ផ្សេងទៀត​នៅ​ក្រប​ខណ្ឌ EPL រងផលប៉ះពាល់យ៉ាងណា ដោយ​សារ​ការ​បិទ​សកម្មភាព​បាល់ទាត់​រយៈ​ពេល​ពីរ​ខែ​ និង​បាន​បញ្ជាក់ថា ពួកគេ​នឹង​ត្រូវ​សងទៅ​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​១៥លានផោន​។

        តួរលេខ​ខ្ពស់បំផុត​នោះ គឺថា បំណុល​សុទ្ធ​របស់​ក្លឹប​នេះ​បាន​កើន​ឡើង​ដល់​៤២៩.១ លានផោន ដោយ​សារតែ​បាត់បង់​ប្រាក់ជំណូល​។ ចំណែក​ប្រាក់ចំណូល​បាន​មកពី​ការ​ឃោសនា​ធ្លាក់ចុះ​ជាង​៥០​ភាគរយ​ធ្រៀប​នឹង​រយៈ​ពេល​៣ខែ​ដូច​គ្នា​ឆ្នាំ​មុន​ គឺធ្លាក់ចុះ​ ២៧,៧​លានផោន​។

ចំណែក​ប្រាក់ចំណូល​បាន​មក​ពី​ការប្រកួត​ប្រចាំថ្ងៃ​ធ្លាក់​ចុះ​២,៦លាន​ផោន​ដោយ​សារតែ​ការ​ប្រកួត​នៅ​សល់​របស់​ក្លឹប​​ Man Utd​នៅ​ក្រប​ខណ្ឌ​ EPL ​និង​នៅ​CL ​ត្រូវ​បាន​ពន្យារ​ពេល៕

adverise with khmeread