adverise with khmeread Bc55d71d 67f6 4eec af91 ee3b2a4926a6

មនុស្ស​២​នាក់​ត្រូវបាន​ឃាត់ខ្លួន ជាមួយនិង​រថយន្ត​មួយគ្រឿង​សង្ស័យ​លួច

     ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ម្ចាស់រ​ថយ​ន្ថ​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​បាន​ប្ដឹង​សម​ត្ត​កិច្ច​ឲ្យ​ឃាត់រ​ថយ​ន្ថ​នេះ​ដោយ​សង្ស័យថា​បុរស​២នាក់​បាន​លួច​រថយន្ត​របស់គាត់​។​

     ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី ថ្ងៃត្រង់​ទី២៩ ​ខែ​មិនា ឆ្នាំ​២០១៦នៅ​ចំណុច រង្វង់​មូល​កាំភ្លើង​កួច​កាណុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

     តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ទាំង២​នាក់ ដែល​ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ​ជា វណ្ណ​ឌឹ​ន ភេទ​ប្រុស អាយុ​៤៥ ស្នាក់នៅ​ភូមិ​ចំ​បី ស្រុក​អង្គរជ័យ ខេត្តកំពត និង​ទី២-​ឈ្មោះ​សន ស៊ី​វុ​ធី ភេទ​ប្រុស​៣១​ឆ្នាំ ស្នាក់នៅ​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ ចំណែកឯ​ភាគី​ខាង​ម្ចាស់រ​ថយ​ន្ថ​គឺជា​ម្ចាស់កា​រាស់​លក់រ​ថយ​ន្ថ​យីហោកោះ​កែវ​។​

     ប្រភពពី​សមត្ថកិច្ច​បា​ន​បន្តទៀតថា នៅ​មុនពេល​ឃាត់ខ្លួន​បុរស​សង្ស័យ​ទាំង​២នាក់​នេះ​គឺ​ម្ចាស់កា​រាស់​លក់រ​ថយ​ន្ថ​យីហោ​កោះ​កែវ​បាន​ប្ដឹង​សម​ត្ត​កិច្ច​ឲ្យ​ឃាត់រ​ថយ​ន្ថ​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2Q-2625 ដែល​រថយន្ត​នេះ​ត្រូវបាន​ស្ត្រី​ម្នាក់​ជួល​សម្រាប់​ជិះ​ក្នុង​មួយខែ​តម្លៃ​៥០០$ បាន​រយៈពេល​ជិត​២​ខែ​ស្រាប់តែ​ស្ត្រី​រូបនោះ​មិន​យកលុយ​មក​បង់ថ្លៃ​រថ​យន្ត​នោះទេ​។ ទើប​ម្ចាស់​រថយន្ត​ដើររក​រថយន្ត​របស់​ខ្លួន​ស្រាប់តែ​ប្រទះឃើញ​បុរស​២នាក់​កំពុងតែ​ជិះ​ហើយក៏​ប្ដឹង​សម​ត្ត​កិច្ច​អោយ​ឃាត់ខ្លួន​តែម្ដង​។​

     ដោយឡែក​ភាគី​ខាង​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឲ្យ​ដឹងថា​គាត់​បាន​ជួល​រថយន្ត​ខាងលើនេះ​ឲ្យ​ទៅ​ស្ត្រី​ម្នាក់​ជិះ​ក្នុង​មួយខែ​តម្លៃ​៥០០$​ហើយ​ទើបតែ​ជួល​បាន​ជិះ​២​ខែ​ស្រាប់តែ​អ្នក​ជួល​មិន​យកលុយ​មក​បង់​និង​មានការ​សង្ស័យ​ក៏​ប្ដឹង​សម​ត្ត​កិច្ច​និង​ដើររក​ខ្លួនឯង​ទើប​ឃើញ​រថយន្ត​នៅ​អ្នកផ្សេង​ជិះ​ទៅវិញ​។​

     គួរ​បញ្ចាក់​ផងដែរ​ថា​ក្រោយពី​សាកសួរ​បុរស​សង្ស័យ​ទាំង​២​នាក់​រួចហើយ​ពួកគេ​បាន​សារភាពថា​រថយន្ត​នេះ​បាន​ខ្ចី​ពី​ក្មួយ​ស្រី​ឈ្មោះ​ភ​ក្រ័ អាយុ​ប្រហែល​៣០​ឆ្នាំ ស្នាក់នៅ​បុរី​ចំការ​ដូង ខណ្ឌដង្កោ យកទៅ​ញាំ​ការ​គេ​នៅ​ខេត្តកំពង់ឆ្នាំង ស្រាប់តែ​ត្រលប់​មកវិញ​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្ដង​ហើយ​រថយន្ត​នេះ​ត្រូវបាន​យកទៅ​បញ្ចាំ​ដាច់​នៅ​កាស៊ីណូ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់