វ៉េណេស៊ុយអេឡាព្រមានអាមេរិកកុំឱ្យមកឆាឆៅនាវាដឹកប្រេងអ៊ីរ៉ង់ចូលមកកំពង់ផែខ្លួន

វ៉េណេស៊ុយអេឡាបាននិយាយថាកងទ័ពអាកាស និងកងទ័ពជើងទឹករបស់ខ្លួននឹងអមការពារនាវាដឹកប្រេងអ៊ីរ៉ង់ដែលមកដល់ជាមួយឥន្ធនៈដែលខ្លួនត្រូវការជាខ្លាំង បន្ទាប់ពីក្រុងតេហេរ៉ង់បានព្រមានពី "ផលវិបាក" ប្រសិនបើអាមេរិកព្យាយាមស្ទាក់ចាប់នាវាទាំងនោះ។

នាវាដឹកប្រេងកំពុងដឹកប្រេងប្រមាណ ១,៥ លានបារ៉ែលទៅប្រទេសអាមេរិកឡាទីននេះ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងសាំងយ៉ាងខ្លាំង នៅពេលដែលប្រទេសនេះប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។

ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដោយអរគុណដល់ "ការគាំទ្រទាំងអស់" ពីសម្ព័ន្ធមិត្តមជ្ឈិមបូព៌ារបស់ខ្លួននៅក្នុងការប្រឈមមុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកថា "យើងបានត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាងគ្រប់ពេលវេលា"។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក Juan Guaido បាននិយាយថា ការដឹកជញ្ជូននេះគួរតែសញ្ញាអាសន្នសម្រាប់ប្រទេសអាមេរិកឡាទីននេះ។ សមាជិក OPEC ទាំងពីរគឺជាសត្រូវសហរដ្ឋអាមេរិក ដែលជាអ្នកដាក់ទណ្ឌកម្មឧស្សាហកម្មប្រេងលើប្រទេសទាំងពីរ។ រ៉យទ័របានរាយការណ៍ថាមន្ត្រីរដ្ឋបាលត្រាំនិយាយថា ក្រុងវ៉ាស៊ីនតោនកំពុងពិចារណាការឆ្លើយតបចំពោះការដឹកជញ្ជូននេះ៕ ប្រភព៖ Daily Mail លីង

adverise with khmeread