ទាហានតួកគីរាប់សិបនាក់ឈ្លានពាននិងកាន់កាប់កោះតូចមួយរបស់ក្រិក

កងទ័ពតួកគីរាប់សិបនាក់បានឈ្លានពាននិងកាន់កាប់ដីមួយផ្នែកតូចមួយរបស់ប្រទេសក្រិកនៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២២ឧសភា។ 

ទាហានប្រហែល ៣៥នាក់ បានដើរក្បួនទៅកាន់តំបន់ទំនាបលិចទឹកមួយកន្លែងនៅត្រើយខាងកើតនៃទន្លេ Evros នៅឯភូមិ Melissokomeio កាលពីថ្ងៃព្រហស្បតិ៍។

កងទ័ពតួកគី និងកងកម្លាំងពិសេសឥឡូវនេះ មានវត្តមានរឹងមាំនៅក្នុងទឹកដីក្រិក ហើយបានបោះជំរំនៅក្នុងតំបន់ Apiary នៅកោះ Feres។ នេះបើយោងតាមវេបសាយទាហាន Army Voice របស់ក្រិក។

នៅជំរុំមួយនេះបច្ចុប្បន្នមានទង់ជាតិតួកគីបក់រវិចៗនៅតាមដើមឈើ។ ទ័ពរបស់តួកគីបានច្រានចោលការទាមទាររបស់ក្រិកដើម្បីដកកម្លាំងរបស់ខ្លួនទៅវិញ៕


 

adverise with khmeread