ក្មេងស្រីអាយ១៣ឆ្នាំលង់ទឹកទន្លេស្លាប់ខាងក្រោយផ្ទះ

កណ្តាល​  ៖​ មានករណីក្មេងស្រីអាយ១៣ឆ្នាំលង់ទឹកស្លាប់កើតហេតុនៅថ្ងៃ សុក្រ ទី២២ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០៦ និង៤០នាទី នៅចំនុចទន្លេបាសាក់ (ខាងក្រោយផ្ទះ) ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង  ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ហ៊ង  សុខឈី ភេទស្រី អាយុ ១៣ ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)។

ប៉ូលិសបន្តថា​ នៅ ថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២០វេលាម៉ោង  ០៦និង១០នាទីឈ្មោះ អ៊ឹង ឡេងជ ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូន នឹងឈ្មោះ រ៉ា ភេទប្រុសត្រូវជាឪពុកម៉ា  ឈ្មោះ ងៀបវុត្ថា ភេទប្រុស ត្រូវជាឱពុកមា និងឈ្មោះហ៊ងសុខឈី (ជនរងគ្រោះ) បាននាំគ្នាជិះទូកទៅលេងកោះខ្សាច់ជន្លៀ។ 

ពេលទៅជិតដល់ស្រាប់តែលិចទូក ហើយឈ្មោះហ៊ងសុខឈី មិនចេះហែលទឹកបានលង់ទឹកលិចបាត់ ហើយក្រុមគ្រួសារបាននាំគ្នា រាវរក ប្រហែល២០នាទីទើបឃើញ តែឈ្មោះ ហ៊ងសុខឈី បានស្លាប់បាត់ទៅហើយ បានយកសពមកធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ ជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍សហការនិងកម្លាំងជំនាញស្រុកចុះដល់កន្លែង កើតហេតុ តែក្រុមគ្រួសារសំណូមពរ ថាមិនបាច់ពិនិត្យសពទេ៕

adverise with khmeread