ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះមួយខ្នងនៅក្រុងតាខ្មៅ

កណ្តាល​ ៖​ មានករណីអគ្គីភយ័ឆេះផ្ទះកើតឡើងនាថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨ និង២០នាទីនៅចំនុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះឈ្មោះទូច ឈឿនប្រុសអាយុ៤២ឆ្នាំ មុខរប កសិករ មានទីលំនៅភូមិកើតហេតុ។ សម្ភារ:ខូចខាតមាន៖ ១/ផ្ទះចំនួន១ខ្នងទំហំ៤x៨ ធ្វើអំពីឈើ ដំបូលប្រកស័ង្កសីជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង), ២/ទូដាក់សំលាក់បំពាកចំនួន២គ្រឿង ទូរទស្សចំនួន១គ្រឿង ធុងបាស់ចំនួន១គ្រឿងនិងប្រាក់ដុល្លាចំនួន ១១៥$ លុយខ្មែរចំនួន៥ម៊ឺនរៀល, អង្ករចំនួន១បេនិងសម្ភារ:ផេ្សងៗមួយចំនួន​ (មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី)។

ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន២១ម៉ែតគូប ហើយអគ្គីភ័យក៏បានរលត់ទៅវិញដោយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

adverise with khmeread