កម្មវិធីព័ត៌មានមួយរបស់ជប៉ុនបន្ទោសការបញ្ចេញសូរស័ព្ទជាភាសាអង់គ្លេស ដែលចូលចិត្តបញ្ចេញខ្យល់មកក្រៅច្រើន ជាប្រភពចម្លងកូវីដ១៩

កម្មវិធីពិភាក្សាព័ត៌មានមួយ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ TBS របស់ជប៉ុន ពន្យល់អំពីមូលហេតុដែលបណ្តាប្រទេសនិយាយភាសាអង់គ្លេសរងគ្រោះអាក្រក់ជាងប្រទេសជប៉ុន ក្នុងការទប់ទល់ទៅនឹងវីរុសកូរ៉ូណា និងហេតុផលនោះគឺមកពី "ការបញ្ចេញសូរស័ព្ទ" តែម្តង។

ការពិសោធន៍នេះបង្ហាញថា ការបញ្ចេញសំឡេងភាសាអង់គ្លេសគឺបានបញ្ចេញខ្យល់ពីមាត់ច្រើន ដូច្នេះវារួមចំណែកដល់ការរីករាលដាលនៃជំងឺកូរ៉ូណា ប្រសិនបើអ្នកមានផ្ទុកវីរុសនិយាយជាភាសាមួយនេះ។

ទន្ទឹមនឹងនោះ អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថាគ្មាននរណាម្នាក់និយាយភាសាអង់គ្លេសដូចដែលស្រ្តីម្នាក់ក្នុងវីដេអូពន្យល់ក្នុងកម្មវិធីនោះទេ។

មនុស្សជាច្រើនថែមទាំងបកស្រាយបំភ្លឺបង្ហាញពីរបៀបដែលភាសាជប៉ុនអាចត្រូវបានគេបញ្ចេញសំឡេងបែប "ហិង្សា" និងអង់គ្លេស "ទន់ភ្លន់" ទៀតផង៕

 

adverise with khmeread