ប្រេស៊ីលបង្ហាញផ្នូរដ៏ធំសម្បើមនៃជនរងគ្រោះកូវីដ១៩

ផ្នូរខ្មោចរាប់រយត្រូវបានជីកនៅប្រទេសប្រេស៊ីល ខណៈដែលប្រទេសនេះកើនចំនួនអ្នកស្លាប់ដល់ ២១.១១៦ នាក់ដោយសារវីរុសកូរ៉ូណាកាលពីថ្ងៃទី២៣ ឧសភា។

ប្រេស៊ីលមានអ្នកឆ្លងកូរ៉ូណាច្រើនជាង ៣៣ ម៉ឺននាក់ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានអ្នកឆ្លងច្រើនបំផុតលេខ ៣ លើពិភពលោក និងឆ្លងអាក្រក់ជាងគេក្នុងទ្វីបអាមេរិកខាងត្បូង។

មុននេះប្រេស៊ីលបានវ៉ាដាច់ប្រទេសរុស្ស៊ីជាប្រទេសឆ្លងធំទីពីរសម្រាប់កូវីដ១៩ មុនពេលប្រទេសអឺរ៉ុបមួយនេះកត់ត្រាការឆ្លងចំនួន ៣៣៥.៨៨២ ករណីនៅព្រឹកថ្ងៃទី២៣ ឧសភា។

ទីក្រុង Sao Paulo គឺជាទីក្រុងឆ្លងអាក្រក់ជាងគេ ខណៈដែលផ្នូរខ្មោចជាច្រើនត្រូវបានជីករួចជាស្រេចសម្រាប់ដាក់សពអ្នកជំងឺកូវីដ១៩៕ ប្រភព៖ Daily Mail

adverise with khmeread