គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ស្លាប់ដោយសារកូវីដ១៩ ក្រោយទិញឈុតការពារមេរោគពីវេបសាយ eBay មកពាក់ដើម្បីព្យាបាលអ្នកជំងឺ

ក្រុមគ្រួសាររបស់គិលានុបដ្ឋាយិកាដ៏រួសរាយម្នាក់ ដែលបានស្លាប់ដោយសារកូវីដ១៩ បានអះអាងថា គាត់មិនត្រូវបានគេផ្តល់ឧបករណ៍ការពារទេ ហើយគាត់បានទិញវាដោយផ្ទាល់នៅលើវេបសាយ eBay ។

បុរសកូនពីរឈ្មោះ Andrew Ekene Nwankwo វ័យ ៤៦ ឆ្នាំរូបនេះបានស្លាប់កាលពីថ្ងៃទី១៦ ឧសភា ឧសភា បន្ទាប់ពីចំណាយពេល ៥ សប្ដាហ៍លើឧបករណ៍ជំនួយដកដង្ហើមនៅមន្ទីរពេទ្យ Boomfield ក្នុងខេត្ត Essex កន្លែងដែលគាត់ធ្វើការជាគិលានុបដ្ឋាយិកា។

ប្អូនប្រុសរបស់គាត់ឈ្មោះ Tochukwu Nwankwo វ័យ ៤៥ ឆ្នាំនិយាយថា បងប្រុសគាត់ប្រាប់គាត់ថាឧបករណ៍ការពារផ្ទាល់ខ្លួនគ្មានទេនៅមន្ទីរពេទ្យ ហើយគាត់បានទិញវាដោយខ្លួនឯងលើវេបសាយ eBay។

យ៉ាងណាមិញ អ្នកនាំពាក្យមន្ទីរពេទ្យ Broomfield បានជំទាស់នឹងការអះអាងនេះ និងនិយាយថា មន្ទីរមិនខ្វះឧបករណ៍ការពារនោះឡើយ៕ ប្រភព៖ Daily Mail 

adverise with khmeread