adverise with khmeread C02c051e 8b95 44b0 b8c8 2d379d7fb471

ផឹក​ស្រវឹង​គប់​មួយ​ពូថៅ​រយះ​ក្បាល​ជាប់​ខ្នោះ​

     បាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ថ្ងៃទី​២៨​ មីនា​ ២០១៦​ ម៉ោង​5​ល្ងាច​នៅ​ចំណុច​ជំនាប់​ក្រូចឆ្មា​ ​ភូមិ​រូង​២ ​ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ក្នុងករណី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​។​

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ​ភឿ​ត​ ចាន់ណា​ ភេទ​ប្រុស​ អាយុ​23​ឆ្នាំ​រស់នៅ​ភូមិ​ ឃុំ​ព្រែកជីក​ ស្រុក​រុក្ខ​គី​រី​ បាន​យក​កូន​ពូថៅ​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ហាក់​ ​ហ៊​ន​ ភេទ​ប្រុស​ ​អាយុ​17​ឆ្នាំ មាន​ទីលំនៅ ​ភូមិ​ឃុំ​កើតហេតុ ​បណ្តាល​ឲ្យ​ចំក្បាល​របួសធ្ងន់​ដោយ​មូលហេតុ​ផឹកស្រា​ស្រវឹង​ទាស់សំដី​គ្នា​។​

     ក្នង​ករណីនេះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​.​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់