នាង Hana Kimura កីឡាកាសស្រីអាជីពជប៉ុន ដែលបានបង្ហាញខ្លួននៅក្នុងវគ្គចុងក្រោយនៃកម្មវិធីជីវិតពិតរបស់ Netflix បានស្លាប់នៅអាយុ ២២ឆ្នាំ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ក្លិបកីឡាកាសនារី Stardom Wrestling របស់នាង Kimura បានទទួលស្គាល់ពីដំណឹងនេះ និងបានស្នើឱ្យប្រិយមិត្តមានការគោរពយ៉ាងពេញលេញទៅដល់សព។
មូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
មិនយូរប៉ុន្មានមុនពេលនាងស្លាប់ នាងបានបង្ហើបនូវបញ្ហាជាច្រើននៅក្នុងបណ្តាញសង្គម ដែលបានថ្លែងបញ្ជាក់ថានាងត្រូវបានគេគំរាមគំហែងតាមរយៈប្រព័ន្ធអ៊ីនធឺណេត។
សារបង្ហោះចុងក្រោយបំផុតនៅលើបណ្តាញសង្គម Instagram របស់នាងកាលពីថ្ងៃសុក្ររួមមានរូបភាពរបស់នាងនៅជាមួយឆ្មារបស់នាង ជាមួយនឹងចំណងជើងថា "លាហើយ"៕ ប្រភព៖ BBC
