សត្វក្រពាអាយុ ៨៤ ឆ្នាំរបស់លោក Hitler ងាប់នៅក្នុងសួនសត្វក្រុងមូស្គូ

ក្រពាមួយក្បាល ដែលមនុស្សជាច្រើនជឿថាធ្លាប់ជាកម្មសិទ្ធិរបស់ Adolf Hitler បានងាប់នៅក្នុងសួនសត្វក្រុងមូស្គូ។

សួនសត្វនេះនិយាយថា សត្វក្រពាឈ្មោះ Saturn មានអាយុប្រហែលជា ៨៤ ឆ្នាំ នៅពេលវាងាប់កាលពីថ្ងៃសុក្រ ២២ ឧសភា។

យោងតាមសួនសត្វនេះបានឱ្យដឹងថា Saturn បានកើតនៅសហរដ្ឋអាមេរិកហើយក្រោយមកត្រូវបានគេបញ្ជូនទៅសួនសត្វក្រុងបែរឡាំង ហើយវាបានគេចចេញពីកន្លែងនោះនៅពេលសួនសត្វត្រូវបានគេទម្លាក់គ្រាប់បែកក្នុងឆ្នាំ ១៩៤៣ ។ សួនសត្វនិយាយថា ទីកន្លែងលាក់ខ្លួនរបស់សត្វក្រពាគ្មាននរណាដឹងនោះទេរហូតដល់ឆ្នាំ ១៩៤៦ នៅពេលទាហានអង់គ្លេសរកឃើញ រួចប្រគល់វាឱ្យទៅសូវៀត។ 

សួនសត្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ភ្លាមៗស្រាប់តែមានពាក្យលេចឡើងថាក្រពានេះជារបស់លោក Hitler ហើយមិនមែនស្ថិតនៅក្នុងសួនសត្វបែរឡាំងទេ"។

ប៉ុន្តែសួនសត្វក្រុងមូស្គូបានកត់សម្គាល់ថា "សត្វមិនពាក់ព័ន្ធនឹងសង្គ្រាមនិងនយោបាយទេហើយវាមិនសមហេតុផលទេក្នុងការស្តីបន្ទោសពួកវាចំពោះអំពើបាបរបស់មនុស្ស"៕ 

adverise with khmeread