ម៉ូតូ និងរថយន្តបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ម្នាក់នៅស្រុកពញាឮ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូ និងរថយន្តបណ្តាលឱ្យរបួសធ្ងន់ម្នាក់​នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ និង៥១នាទីយប់ នៅលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូមួយគ្រឿងម៉ាក HONDA ADV C155 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IE-8145 បើកបរដោយឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ​២៥ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ពាក់មួកសុវត្ថិភាព ,​រងរបួសធ្ងន់) បើកបរមានទិសដៅពីជើង ទៅត្បូងបាត់ដំបង-ភ្នំពេញ។ 

លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ារថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-0094 នៅពីមុខ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-1719 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុ) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-បាត់ដំបង)។

ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរភ្នំពេញ។ ឯវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី។ 

តាមការសន្និដ្ឋានរបស់ប៉ូលិស​ ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរវ៉ាជែងចូលចំណែកផ្លូវយានម្ខាងទៀតដែលមានទិសដៅផ្ទុយគ្នា៕

adverise with khmeread