រថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នាស្លាប់ម្នាក់នៅស្រុកកណ្ដាល

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់ប្រុស អ្នកបើកបរម៉ូតូ) ខូចខាតរថយន្ត ២គ្រឿងនិងម៉ូតូ១គ្រឿងកើតឡើងនៅវេលាម៉ោង ៨និង ១០ នាទីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ លើបណ្ដោយផ្លូវជាតិលេខ ២ចំណុចគីឡូម៉ែត្រ 23-24 ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា​ នៅយប់កើតហេតុវេលាម៉ោង ៨ និង ១០នាទី យប់ចំណុចភូមិ.ឃុំកើតហេតុខាងលើរថយន្តម៉ាកហាយឡែនឌ័រ ប្រភេទទេសចរណ៍ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6249 បើកបរដោយឈ្មោះ ហ៊ិន សីហា ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) បើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវមកភ្នំពេញ​។ 

ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត  ម៉ាក lexus lx300 ប្រភេទទេសចរណ៍ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AJ-0710 (ពីភ្នំពេញទៅតាកែវ)ចំទ្រូងផ្លូវ បណ្ដាលឱ្យ រថយន្តម៉ាក Lexus rx300 ដាច់កង់មុខផ្នែកខាងឆ្វេង រេចង្កូតមកខាងឆ្វេងធ្លាក់ពីលើផ្លូវ​។ ឯរថយន្តម៉ាក Highlander បានជ្រុលទៅបុកនឹង ម៉ូតូ 1 គ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា (ពីជើងទៅត្បូង) ពីភ្នំពេញទៅតាកែវបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ។ 

អ្នកបើកបរម៉ូតូឈ្មោះ ហ៊ិន សុផានិត្យ ភេទប្រុស អាយុ​២៨ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា beat ពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល 1AF-7554។ 

ចំណែកអ្នកបើកបររថយន្ត Lexus 330 មានឈ្មោះ មាត់ សែមអរុណសុភា ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិ ព្រៃព្រហ្ម ឃុំរកាធ្នង់ ក្រុងដូនកែវ ខេត្តតាកែវ (រងរបួសស្រាល)។ 

សាកសពរងគ្រោះកម្លាំងជំនាញបានប្រគល់ជូន សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តទាំងសងខាងកម្លាំងជំនាញបាន ឃាត់ខ្លួននៅអធិការដ្ឋានជាបណ្ដោះអាសន្ន។

តាមការសន្និដ្ឋានថារថយន្តទាំង២ គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ទាំង ៣ គ្រឿងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕

adverise with khmeread