ម៉ូតូនិងរថយន្តបើកបុកគ្នាបណ្ដាលឱ្យរងរបួសធ្ងន់បុរសម្នាក់នៅក្រុងតាខ្មៅ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និង រថយន្តបណ្ដាលឱ្យរងរបួសធ្ងន់បុរសម្នាក់នៅថ្ងៃចន្ទទី២៥ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក នៅចំណុចខាងមុខប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់ លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល​។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ គ្មានផ្លាកលេខ (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានប៉ូលិសខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ)។ 

ប្រភពបន្តថា​ ដំបូងម៉ូតូបើកក្នុងទិសដៅពីកើតទៅលិចក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AA-3942 អ្នកបើករថយន្តឈ្មោះ ចាន់ អ៊ិច ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដែលរថយន្តបើកក្នុងទិសដៅពីលិចទៅកើត។ មូលហេតុមកពីអ្នកបើកម៉ូតូបើកចូលចំណែកផ្លូវរបស់រថយន្ត។

បច្ចុប្បន្នម៉ូតូខូចធ្ងន់០១គ្រឿង និងរថយន្តខូចធ្ងន់០១គ្រឿងបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

adverise with khmeread