adverise with khmeread A3611ef2 f2b4 4ced 9b54 0875b4538d36

ឃាត់​មនុស្ស​ប្រុស​ស្រី​២​នាក់​ជួញ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បានធ្វើការ​ចុះបង្ក្រាប់​ជាក់ស្ដែង និង​ឃាត់ខ្លួន​មនុស្ស​បុរស​ស្រី​២​នាក់ រួមទាំង​គ្រឿងញៀន​មួយចំនួន​នៅក្នុង​រថយន្ត​ជនសង្ស័យ​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវ​កៅ​ដាវ ឬ​ផ្លូវ​លេខ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​

     កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឈាន​ដល់​ការបាញ់ប្រហារ​ទម្លុះ​ឡាន​ក្រុម​ជនល្មើស​អស់​ជាច្រើន​គ្រាប់ ទៅលើ​រថយន្ត ម៉ាក ​Lexus RX-300 ពណ៌​ខ្មៅ មួយគ្រឿង​ផងដែរ​។ យ៉ាងណាក៏ដោយ​ព័ត៌មាន​លម្អិត​សមត្ថកិច្ច​នៅ​ពុំទាន់​ទម្លាយ​នៅឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់