អ្នកវិទ្យាសាស្ត្រអូស្ត្រាលីថាកូវីដ១៩ឆ្លងមកមនុស្សតាមវិធីពិសេសបំផុត ដូច្នេះមិនត្រូវច្រានចោលលទ្ធភាពដែលវាកើតចេញពីមន្ទីរពិសោធន៍នោះឡើយ

អ្នកវិទ្យាសាស្រ្តមួយក្រុមបានបង្ហាញភស្តុតាងថា វីរុសកូរ៉ូណាគឺ "សម្របខ្លួនយ៉ាងពិសេសបំផុតក្នុងការចម្លងទៅមនុស្ស" ដោយលើកឡើងនូវសំណួរថ្មីៗថាតើដើមកំណើតរបស់វាជាធម្មជាតិ ឬអាចកើតឡើងនៅក្នុងមន្ទីរពិសោធន៍។

សាស្រ្តាចារ្យ Nikolai Petrovsky អ្នកស្រាវជ្រាវថ្នាំវ៉ាក់សាំងកំពូលមួយរូបដែលដឹកនាំក្រុមអ្នកវិទ្យាសាស្រ្តអូស្ត្រាលីមួយនេះបាននិយាយថា វីរុសនេះគឺ "មិនមែនឆ្លងធម្មតាៗពីសត្វទៅមនុស្សទេ" 
ដោយហេតុថាវាមាន "សមត្ថភាពពិសេស" ក្នុងការឆ្លងចូលក្នុងខ្លួនមនុស្សពីថ្ងៃទីមួយ។

លោកបាននិយាយថា វីរុសនេះគួរតែកើតចេញពីសត្វតាមរយៈ "ព្រឹត្តិការណ៍ចម្លែកនៃធម្មជាតិ" ប៉ុន្តែលទ្ធភាពដែលវាបានលេចចេញពីមន្ទីរពិសោធន៍ មិនអាចត្រូវបានគេបដិសេធឡើយ។

លោក Petrovsky សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Flinders University ក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី បានដំណើរការមណ្ឌលស្រាវជ្រាវជីវគីមីមួយ ដែលនឹងចាប់ផ្តើមវ៉ាក់សាំងកូវីដ១៩លើមនុស្សនៅខែក្រោយ៕ ប្រភព៖ Daily Mail លីង


 

adverise with khmeread