ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរីរកឃើញថាអ្នកជំងឺកូវីដ១៩លែងចម្លងមេរោគក្រោយរយៈពេល១១ថ្ងៃ ទោះបីពួកគេនៅតែតេស្តវិជ្ជមាន

អ្នកវិទ្យាសាស្ដ្ររកឃើញថា អ្នកជំងឺកូរ៉ូណាមិនអាចចម្លងរោគទៅអ្នកផ្សេងទៀតបានឡើយ បន្ទាប់ពីឈឺបាន ១១ ថ្ងៃ ទោះបីការធ្វើតេស្ដរបស់ពួកគេនៅតែវិជ្ជមានក៏ដោយ។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃចន្ទ ទី២៥ ឧសភានេះ។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសសិង្ហបុរីបានរកឃើញថា អ្នកដែលឆ្លងជំងឺនេះអាចចម្លងទៅគេប្រហែលជា ២ ថ្ងៃ មុនពេលរោគសញ្ញាលេចឡើង។

ពួកគេបន្ទាប់មកនៅតែអាចចម្លងមនុស្សចម្លោះពី ៧ ទៅ ១០ ថ្ងៃ បន្ទាប់ពីពួកគេចាប់ផ្ដើមបង្ហាញរោគសញ្ញានៃជំងឺនេះ ដែលរួមមានឡើងកម្ដៅ និងក្អកជាប់។

អ្នកស្រាវជ្រាវនិយាយថា អ្នកជំងឺកូវីដ១៩គួរតែមិនត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីឈឺបាន ១១ ថ្ងៃឡើយ។

អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងនិងបណ្ឌិត្យសភាវេជ្ជសាស្ត្រនៃប្រទេសសិង្ហបុរីបានពិនិត្យអ្នកជំងឺ ៧៣ នាក់ដែលមានជំងឺកូរ៉ូណានេះ។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា ពួកអ្នកវិទ្យាសាស្ត្រសិង្ហបុរីបានពិនិត្យមើលថាតើមេរោគកូវីដអាចត្រូវបានចម្លងពីអ្នកជំងឺទៅអ្នកផ្សេងដែរឬអត់។

ផ្នែកខ្លះនៃមេរោគកូវីដ១៩អាចត្រូវបានរាំងខ្ទប់ មិនអាចចម្លងទៅអ្នកដទៃបានទេ ទោះបីការតេស្តនៅតែវិជ្ជមានចំពោះអ្នកជំងឺ ដែលនៅតែមានរោគសញ្ញាក្រោយពេល២សប្តាហ៍៕ ប្រភព៖ Daily Mail លីង

adverise with khmeread