សាស្ត្រាចារ្យល្ខោនខោលម្នាក់ទទួលមរណភាពនៅអាយុ ៥៤ ឆ្នាំ

លោក ទិត សែន ដែលជាសាស្ត្រាចារ្យល្ខោនខោលនៅសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១ និង៤៥នាទី យប់ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ។

សាកសពរបស់គាត់ត្រូវបានបូជាកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២រសៀល នៅវត្តទឹកថ្លា។

នេះគឺជាសោកស្ដាយបំផុតមួយ ដែលធនធានដ៏កម្រត្រូវបានបាត់បង់ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យបានទៅកាន់បរលោកកុំបីឃ្លាងឃ្លាត។

ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។ ល្ខោនខោលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨។

ហើយការបាត់បង់លោក ទិត សែន ដែលជាអ្នកថែរក្សាសម្បត្តិប្រពៃណីជាតិដ៏កម្រនេះ គឺជាសោកស្ដាយរបស់ខ្មែរយើង៕

adverise with khmeread