ថៃគ្រោងបើកកន្លែងម៉ាស្សាកោសជប់និងកីឡាប្រដាល់វិញនៅខែមិថុនា

កីឡាដ្ឋានប្រដាល់ហាងម៉ាស្សាស្ប៉ារោងកុននិងសាលាបង្ហាត់ជំនាញផ្សេងៗស្ថិតក្នុងចំណោមអាជីវកម្មនិងសកម្មភាពដែលរំពឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់ដំណាក់កាលទីបីនៃការបន្ធូរបន្ថយបម្រាបបិទប្រទេសទប់ស្កាត់កូវីដ១៩នៅខែក្រោយ។ នេះយោងតាមកាសែតបាងកកប៉ុស្តិ៍សរសេរកាលពីថ្ងៃចន្ទទី២៥ឧសភា។

ទោះយ៉ាងណា ហាងស្រាបារនិងក្លឹបរាត្រីនឹងនៅតែបិទទ្វារដដែល។

លោក Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយកាលពីថ្ងៃអាទិត្យថាសកម្មភាពនានានិងអាជីវកម្មដែលមានហានិភ័យនៃការចម្លងកូវីដ១៩កម្រិតមធ្យមឬដែលគេហៅថាប្រភេទអាជីវកម្មកម្រិត "លឿង" រំពឹងអនុញ្ញាតឱ្យបើកឡើងវិញនៅក្នុងដំណាក់កាលបន្ទាប់នៃការបន្ធូរបន្ថយបម្រាម។

វេជ្ជបណ្ឌិត Tanarak និយាយថា "មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាពកូវីដ១៩ (CCSA) រំពឹងប្រកាសបញ្ជីអនុញ្ញាតបើកឡើងវិញប្រហែលជានៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ"។

យោងតាមប្រភពនានាបានឱ្យដឹងថា បញ្ជីនោះរួមមានរោងកុន កន្លែងបោះប៊ូលីង កន្លែងជិះស្គី ហាងខារ៉ាអូខេ សួនកម្សាន្ត សួនទឹក សួនសត្វ សាលាបង្ហាត់ជំនាញ ហាងម៉ាស្សាតាមបែបបុរាណថៃ ស្ប៉ា សិក្ខាសាលា កន្លែងប្រជុំ ព្រឹត្តិការណ៍នៅតាមសណ្ឋាគារ មណ្ឌលតាំងពិព័រណ៍ពាណិជ្ជកម្ម កន្លែងហាត់ប្រាណ និងកីឡដ្ឋានប្រដាល់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត