adverise with khmeread 0fb29ac7 54e0 4209 a1a5 57310d6ca592

ចាប់​ចោរឆក់​កាបូប​២​នាក់​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ យុវជន​២​នាក់​ត​រូ​វាន​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ម៉ោង ៨​យប់​ត្រង់ចំណុច​ផ្លូវ ១៦៣ កែង ៤៥៦ ភូមិ២ ក្រុម៨ សង្កាត់ ទួល​ទំពូង​១ ខណ្ឌចំការមន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​មនា​ក់មន​បា​នស​ម្រេច​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ប្រុស ០២ នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ ដូចជា ៖ ១-​ឈ្មោះ ភុ​ន ឡុង​ឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ លំ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ២-​ឈ្មោះ ព្រាប វាសនា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ មុខរបរជាងដែក ស្នាក់នៅ​ភូមិ ដើម​សែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ សូ សុគន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ ខ្មែរ មុខរបរ និស្សិត ស្នាក់​នៅផ្ទះ​លេខ ៩៧ ផ្លូវ ៧៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។​

     វត្ថុតាង​ដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ​125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ 1CN-5495 ភ្នំពេញ ( របស់​ជនសង្ស័យ )​រួច​បញ្ជូនទៅ​ខណ្ឌ​ចត់​ការ​តាមច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់