ឆ្អឹងលលាដ៍ក្បាលនិងភ្លុកដំរីម៉ាំមុតតាំងពី ១៥.០០០ ឆ្នាំមុនត្រូវគេជីកឃើញពេលកំពុងឈូសឆាយដីធ្វើអាកាសយដ្ឋាននៅម៉ិកស៊ិក ឥឡូវរូបថតទាំងនោះត្រូវបានតាំងបង្ហាញ

អ្នកវិទ្យាសាស្ត្រនៅម៉ិកស៊ិកបានរកឃើញផ្នូរខ្មោចផូស៊ីលដំរីម៉ាំមុតជិត ៧០ ក្បាលក្នុងអំឡុងពេលឈូសឆាយដីដើម្បីសាងសង់អាកាសយានដ្ឋានថ្មី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២១ឧសភា។

រូបភាពគួរឱ្យភ្ញាក់ផ្អើលពីកន្លែងនោះបានបង្ហាញលលាដ៏ក្បាលពណ៌សនិងភ្លុករបស់ដំរីយក្សសម័យបុរេប្រវត្តិជាច្រើនក្បាល។

ឆ្អឹងរបស់ដូនតាដំរីសម័យថ្មី ដែលងាប់ផុតពូជអស់ទៅហើយនោះ ត្រូវបានប្រទះឃើញដំបូងក្នុងឆ្នាំ ២០១៩ ហើយឥឡូវនេះត្រូវបានដាក់បង្ហាញជារូបភាពជាលើកដំបូង។

ការងារដែលកំពុងបន្តដោយអ្នកជំនាញនរវិទូបានបង្ហាញថាថនិកសត្វទាំងនេះទំនងជាត្រូវបានប្រមាញ់ដោយមនុស្សអម្បូរ Neolithic កាលពី ១៥.០០០ ឆ្នាំមុន។

កាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវដដែលបានប្រកាសអំពីការរកឃើញរណ្តៅធំចំនួន២ជីកដោយមនុស្ស ដែលស្ថិតនៅចម្ងាយតែ ១៩ គីឡូម៉ែត្រពីទីតាំងអាកសយានដ្ឋាន ដែលប្រហែលជាត្រូវបានប្រើដើម្បីដាក់អន្ទាក់ដំរីទាំងអស់នោះ៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត