ចិនត្រៀមដាក់ពង្រាយនាវាផ្ទុកយន្តហោះ ២ គ្រឿងនៅក្បែរសមុទ្រតៃវ៉ាន់

តាមសេចក្តីរាយការណ៍នានាបានឱ្យដឹងថា ចិនកំពុងបញ្ជូននាវាផ្ទុកយន្តហោះថ្មីរបស់ខ្លួនចំនួន ២ គ្រឿងចូលទៅក្នុងសមយុទ្ធនៅក្បែរកោះ Pratas ដោយនាំឱ្យមានការបារម្ភថាការលុកលុយលើកោះតៃវ៉ាន់អាចនឹងកើតមាន ខណៈដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកបន្តកាន់តែអាក្រក់ទៅៗ។

នាវាផ្ទុកយន្ដហោះ Liaoning និង Shandong បច្ចុប្បន្នកំពុងស្ថិតនៅឈូងសមុទ្រ Bohai ក្នុងសមុទ្រលឿងក្នុងបេសកកម្មត្រៀមប្រយុទ្ធ មុនពេលនាវាចម្បាំងដ៏ធំទាំងពីរចូលទៅក្នុងសមយុទ្ធ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានបង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងប៉េកាំងក្នុងការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលនេះទំនងជាការផ្លាស់ប្តូរគោលនយោបាយជាក់ស្តែងរបស់ចិន។

ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះក៏ធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន ៣៣ ដែលជួយរបបក្រុងប៉េកាំងស៊ើបការណ៍លើជនជាតិភាគតិច Uighur របស់ខ្លួនឬដោយសារតែមានទំនាក់ទំនងជាមួយអាវុធមហាប្រល័យទ្រង់ទ្រាយធំ និងយោធារបស់ចិន។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែលប្រទេសទាំងពីរមានទំនាស់នឹងប្រភពដើមនៃវីរុសកូរ៉ូណា៕ 

adverise with khmeread