សុនខកម្សត់រង់ចាំម្ចាស់នៅមន្ទីរពេទ្យវូហានជាងបីខែមកហើយ ដោយមិនដឹងថាម្ចាស់វាស្លាប់ដោយសារកូវីដ១៩

សុនខស្មោះត្រង់របស់ជនរងគ្រោះដោយសារកូវីដ១៩ ដែលរង់ចាំម្ចាស់របស់វានៅខាងក្នុងបន្ទប់រង់ចាំនៃមន្ទីរពេទ្យ Wuhan Taikang អស់រយៈពេលជាង ៣ ខែ ត្រូវបានគេប្រគល់ទៅទីជម្រកចិញ្ចឹមឆ្កែមួយកន្លែង។

សុនខឈ្មោលអាយុ៧ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា Xiao Bao (ទ្រព្យសម្បត្តិ) បាន​មកពេទ្យ Wuhan Taikang ក្នុងខេត្ត Hubei ប្រទេសចិនជាមួយនឹងម្ចាស់វ័យចំណាស់របស់វានៅពេលមានការរីករាលដាលវីរុសកូរ៉ូណាខ្លាំងក្នុងខែកុម្ភៈ។

គួរឱ្យសោកស្ដាយម្ចាស់របស់វាត្រូវបានវីរុសកូរ៉ូណាឆក់យកអាយុជីវិត បន្ទាប់ពីដេកពេទ្យ៥ថ្ងៃ ប៉ុន្ដែ Xiao Bao មិនទៅណាពីមន្ទីរពេទ្យ នេះបើយោងតាមអ្នកបោសសម្អាតនៅទីនោះឈ្មោះ Zhu Youzhen វ័យ ៦៥ឆ្នាំ។ ម្ចាស់សុនខ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣.៨៦៩នាក់ដែលស្លាប់ដោយសារមេរោគមរណៈនៅទីក្រុងវូហាន។

ដោយមិនដឹងថាម្ចាស់វាមិនត្រឡប់មកវិញ Xiao Bao បានរង់ចាំកន្លែងដដែលអស់រយៈពេលច្រើនជាង ៣ ខែ ហើយអំឡុងពេលរង់ចាំវាត្រូវបានបុគ្គលិកពេទ្យជាអ្នកចិញ្ចឹម។

នៅថ្ងៃទី១៣ កុម្ភៈ បន្ទាប់ពីទីក្រុងវូហានលែងរឹតបន្តឹង ហើយមន្ទីរពេទ្យនិងផ្សារទំនើបបើកដំណើរការឡើងវិញ វាត្រូវបានម្ចាស់ហាងឈ្មោះ Wu Cuifen យកចិញ្ចឹម។

Wu Cuifen និយាយថា "ដំបូងខ្ញុំឃើញសុនខមួយក្បាល នៅពេលខ្ញុំត្រឡប់មកធ្វើការវិញនៅពាក់កណ្ដាលខែមេសា។ ខ្ញុំបានហៅវាថា Xiao Bao។ នេះជាឈ្មោះដែលខ្ញុំឱ្យវា។ ពួកគេប្រាប់ខ្ញុំថា ម្ចាស់ចំណាស់របស់វាបានស្លាប់ទៅហើយដោយសារកូរ៉ូណា។ ប៉ុន្ដែ Xiao Bao អត់បានដឹង និងរង់ចាំនៅមន្ទីរពេទ្យរហូត។ វាមិនចេញពីមន្ទីរពេទ្យទេ។ ហើយវាពិតជាឆ្កែដ៏ស្មោះត្រង់មែន"។

យ៉ាងណាមិញ បន្ទាប់ពី Wu Cuifen យក Xiao Bao ទៅចិញ្ចឹម ឥឡូវវាមានទីជំរកថ្មី និងរង់ចាំតែម្ចាស់ថ្មីរបស់វាផ្សេងទៀតតែប៉ុណ្ណោះ៕ ប្រភព៖ Daily Mail លីង

adverise with khmeread