ជាងផ្សាដែកធ្លាក់កម្ទេចភ្លើងឆេះសំរាមរាលដាលឆេះអគារជាន់ទី៦សណ្ឋាគារ King Grand

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យឆេះសណ្ឋាគារកំពុងសាងសង់នៅជាន់ទី៦ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១ និង៥០នាទី នៅចំណុចសណ្ឋាគារ King Grand ផ្លូវ 258 ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា មុនពេលកើតហេតុ ដំបូងមានជាងសំណងបានឡើងទៅផ្សាដែក នៅលើដំបូលហើយក៏ធ្លាក់កំទេចដែកមកចំសំរាម ដែលទុកនៅលើដំបូលបម្រុងនឹងយកទៅបោះចោល បណ្តាលឱ្យឆេះមានផ្សែងនៅជាន់ទី០៦។ 

ពេលនោះកម្មករសំណងដែលនៅខាងលើបានយកបំពុង ពន្លត់អគ្គីភ័យប្រើប្រាស់អស់ចំនួន១០ បំពុង និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ប៉ូលិសរាជធានីភ្នំពេញ អស់ចំនួន០២គ្រឿង ហើយត្រូវបានគ្រប់គ្រង់បានទាំងស្រុង៕


 

adverise with khmeread