adverise with khmeread 0

មាន​ប្រជ្រុយ​នៅត្រង់ចំណុច​នេះ​ទេ​? នេះ​ជា​អត្ថន័យ​របស់​វា​

​    ​យើង​គ្រប់គ្នា​សុទ្ធ​តែមាន​ប្រជ្រុយ​។ ប្រជ្រុយ​ខ្លះ​តូច ប្រជ្រុយ​ខ្លះ​ធំ ប៉ុន្តែ​ទីតាំង​របស់​វា​នៅលើ​រាងកាយ​អាចមាន​អត្ថន័យ​ជាក់លាក់​របស់​វា​។

​    ​ប្រជ្រុយ​ខ្លះ​ជាប់ទាក់ទង​ទៅនឹង​ទ្រព្យសម្បត្តិ​របស់​បុគ្គល ប្រជ្រុយ​ខ្លះទៀត​ជាប់ទាក់ទង​នឹង​សំណាង​គ្រួសារ និង​ប្រជ្រុយ​ឯ​ទៃទៀត​ជាប់ទាក់ទង​នឹង​សុខភាព​របស់​បុគ្គល​។

​    ​បន្ត​អាន​អត្ថបទ​នេះ​ប្រសិនបើ​លោកអ្នក​ចង់ដឹងថា​តើ​ប្រជ្រុយ​របស់លោក​អ្នកមាន​ន័យ​អ្វីខ្លះ​៖

​    ​១. ប្រជ្រុយ​នៅ​ចន្លោះ​ចិញ្ចើម​
​    ​ប្រជ្រុយ​នៅ​ចំណុច​នេះ​មាន​ទំនាក់ទំនង​នឹង​ការរីកចម្រើន និង​ការវិវឌ្ឍ​ការងារ​របស់​អ្នក​។ ដូច្នេះ វា​អាច​បង្ហាញថា លោកអ្នក​កំពុង​ស្ថិតនៅ​ចំ​ពីមុខ​នៃ​ការឡើង​តំណែង ការឡើង​ប្រាក់ខែ ឬ អ្វី​ផ្សេងទៀត​ក្នុងទិសដៅ​ដដែល​នេះ​។

​    ​២. ប្រជ្រុយ​នៅ​ចន្លោះ​ភ្នែក​និង​ចិញ្ចើម​
​    ​ប្រជ្រុយ​ត្រង់ចំណុច​នេះ​គឺ​ជាប់ទាក់ទង​នឹង​ផ្ទះ​របស់​លោកអ្នក​។ វា​ពណ៌នា​លោកអ្នក​ថា​ជា​មនុស្ស​ដែល​ចេះ​ចូល​ស្ទឹង​តាម​បត់​ចូល​ស្រុក​តាម​ទេស​។ លោក​អ្នកជា​មនុស្ស​ពូកែ​ទំនាក់ទំនង​មួយរូប ដែល​អនាគត​អាចជា​មេ​គេ​។

​    ​៣. ប្រជ្រុយ​ចំ​សៀតផ្កា​
​    ​ប្រជ្រុយ​ចំ​សៀតផ្កា​ជាប់ទាក់ទង​នឹង​ឱកាស​ធ្វើដំណើរ​។ វា​មានន័យថា លោកអ្នក​នឹងមាន​ឱកាស​ដើរហើរ​ឆ្ងាយ មិន​ថា​ឱកាស​ដើរហើរ​ក្នុង​កាតព្វកិច្ច​ការងារ ឬ​ដើរលេង​កម្សាន្ត​នោះឡើយ​។

​    ​៤. ប្រជ្រុយ​លើ​ឆ្អឹង​ថ្ពាល់​
​    ​ប្រជ្រុយ​លើ​ឆ្អឹង​ថ្ពាល់​មានន័យថា លោក​អ្នកនឹង​រីករាយ​ជាមួយ​មនុស្ស​មាន​ឥទ្ធិពល ស្នាដៃ​សិល្បៈ និង​ការ​កើន​ទ្រព្យសម្បត្តិ​ឥតឈប់ឈរ​។

​    ​៥. ប្រជ្រុយ​លើ​ប្រអប់ដៃ​
​    ​- ប្រជ្រុយ​ចំ​កណ្តាល​បាតដៃ​ចង្អុល​បង្ហាញថា លោកអ្នក​នឹងមិន​ចេះ​ខ្សត់​លុយ​នោះឡើយ​។ លោកអ្នក​អាច​ក្លាយជា​មេ​គេ​យ៉ាង​ងាយស្រួល ព្រោះ​លោកអ្នក​ឆ្លាត និង​មាន​មហិច្ឆតា​។
​    ​- ប្រសិនបើ​ប្រជ្រុយ​នៅ​ចំ​ខ្នង​ប្រអប់ដៃ​មានន័យថា លោក​អ្នកមាន​សមត្ថភាព​ខ្លាំងក្លា​ខាង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​។ លោកអ្នក​ក៏​ពូកែ​ខាង​សេដ្ឋកិច្ច​ដែរ​។

​    ​៦. ប្រជ្រុយ​លើ​បបូរមាត់​លើ​
​    ​ប្រជ្រុយ​ត្រង់​តំបន់​នេះ​មានន័យថា លោក​អ្នកជា​មនុស្ស​ដែល​បារម្ភ​ខ្លាំង​បំផុត​អំពី​អាហារ និង​សម្លៀកបំពាក់​។ លោក​អ្នកជា​មិត្ត​ល្អ​ម្នាក់​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​ក្នុងចំណោម​មិត្តភក្តិ​ឯ​ទៃទៀត ហើយ​លោក​អ្នកមាន​ជំនាញ​ទំនាក់ទំនង​បុគ្គល​ដ៏​ចំណាន​ពី​កំណើត​។

​    ​៧. ប្រជ្រុយ​លើ​បាតជើង​
​    ​ការ​ដែលមាន​ប្រជ្រុយ​លើ​បាតជើង​មានន័យថា លោកអ្នក​ឧស្សាហ៍​ធ្វើដំណើរ​ញឹកញាប់ ហើយ​លោកអ្នក​ចូលចិត្ត​រសជាតិ​អាហារ​ប្លែកៗ​គ្រប់មុខ​ផ្សេងៗ​គ្នា​។ មួយវិញទៀត លោកអ្នក​ក៏​ជា​មនុស្ស​មាន​ប្រជាប្រិយ​ជាងគេ​ផងដែរ​នៅក្នុង​កន្លែងធ្វើការ និង​អាច​ក្លាយជា​មេ​គេ​មួយរូប​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់