adverise with khmeread Index

ឃាត់ចោរញី-ឈ្មោលលួចលុយនិងលួចម៉ូតូ នៅខេត្តជាប់ព្រំដែនឡាវ

    ស្ទឹងត្រែង ៖ នារីរូបស្រស់ម្នាក់ត្រូវប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីវេលាម៉ោង១០និង ៣០នាទីនៅចំណុចភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែងបន្ទាប់ពីបានធ្វើសកម្មភាពលួចលុយនៅតូបលក់ទំនិញ។
   ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ សុគន្ធា ភេទស្រីអាយុ១៩ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅចំណុចភូមិត្រពាំងព្រីង សង្កាត់-ក្រុងខេត្តស្ទឹងត្រែង តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្តីពីបទ លួចលុយក្នុងតូបលក់ទំនិញជាក់ស្តែងតែម្តង រួចបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធី ។
    ដោយឡែកនៅវេលាម៉ោង២រសៀលថ្ងៃដដែលប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយអធិការក្រុងស្ទឹងត្រែង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ពីន សុឃីន ភេទប្រុស អាយុ១៦ ឆ្នាំដោយតាមបញ្ជាររបស់ព្រះរាជអាជ្ញា ស្តីពីបទលួចម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១១ កាលពីថ្ងៃទី៩ធ្នូឆ្នាំ២០១៥នៅចំណុចចម្ការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
     ករណីចោរកម្មទាំង២ខាងលើនេះការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់