adverise with khmeread 12899983 974630229290054 1831101126 n

តើ​លាមក​និយាយប្រាប់​អ្វីខ្លះ​ពី​សុខភាព​? តើ​មួយណា​ជា​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​?

​    ​តើ​លោក​អ្នកមាន​បានដឹង​ទេ​ថា​លាមក​អាច​ប្រាប់​អំពី​អ្វីខ្លះ​ដល់​លោកអ្នក​?

​    ​ឈាម​ក្នុង​លាមក​គឺជា​សញ្ញា​ចង្អុលបង្ហាញ​ពី​ជំងឺមហារីក​ពោះវៀនធំ រីឯ​បម្រែបម្រួល​រូបរាង​របស់​លាម​កច​ង្អុ​ល​បង្ហាញថា​ប្រផ្នូល​អាក្រក់​នៃ​សុខភាព​កំពុងតែ​ជិត​កើតឡើង​ហើយ​។

​    ​ឥឡូវ​ក្រុម​អ្នកជំនាញ​បានចេញ​ជាតា​រាង​ឆាត​មួយ​បង្ហាញថា​ពេលណា​លាមក​មាន​សុខភាព​ល្អ និង​ពេលណា​លោកអ្នក​គួរ​មានការ​បារម្ភ​ពី​សុខភាព​។

​    ​ជំងឺមហារីក​ពោះវៀនធំ​គឺជា​ជំងឺមហារីក​ទូទៅ​បំផុត​ទី​បី​ក្នុង​ពិភពលោក ជាមួយនឹង​ករណី​ថ្មី​ជិត ១,៤ លាន​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ក្នុង​ឆ្នាំ ២០១២ ដែល​នេះ​ជា​ទិន្នន័យ​ថ្មី​ចុងក្រោយ​បំផុត​គិត​មកទល់​បច្ចុប្បន្ននេះ​។

​    ​ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា មនុស្ស​ជាច្រើន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​និយាយ​អំពី​ទម្លាប់​បត់ជើង​របស់​ពួកគេ ដោយសារតែ​ការ​ខ្មាស់អៀន​។

​    ​ពាក់កណ្តាល​នៃ​មនុស្ស​ដែល​គេ​ស្ទាបស្ទង់​មតិ​បាន​និយាយថា ពួកគេ​នឹង​ពិភាក្សា​រឿង​លាមក​ជាមួយ​គ្រួសារ ហើយ​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​នឹង​និយាយ​រឿងនេះ​ជាមួយ​មិត្តភក្តិ​។

​    ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​មហារីក​ពោះវៀនធំ លោក Ash Gupta បាន​បង្កើត​តារាង​ដ្យា​ក្រាម​នេះ​ឡើង​ដោយ​សហការ​ជាមួយ​អង្គការ Ramsay Health Care UK ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​រោគសញ្ញា​សុខភាព ដែល​បង្ហាញ​តាមរយៈ​លាមក​។

​    ​មនុស្ស​ប្រហែល ១០ ភាគរយ​ដែល​ពិនិត្យឃើញ​ជំងឺមហារីក​ពោះវៀនធំ​ដំណាក់កាល​ចុងក្រោយ​នឹង​អាចរ​ស់បាន​បន្ថែម​ត្រឹម ៥ ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​ពិនិត្យ​ដឹង​មុន ឱកាស​រស់​អាចមាន​ខ្ពស់​។​

​    ​អត្ថន័យ​ក្នុង​រូប​៖
​    ​- លាមក​សុខ​ភាពល្អ​: លោកអ្នក​ពុំមាន​បញ្ហា​សុខភាព​នោះទេ​។
​    ​- លាមក​ប្រែ​រូបរាង​: លោកអ្នក​កំពុង​ជិត​វិ​វ​ឌ្ឍ​ទៅរក​ជំងឺមហារីក​ពោះវៀន ប្រសិនបើ​វា​ប្រែ​រូបរាង ៣ សប្តាហ៍​ឡើង ដូច្នេះ​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​។
​    ​- ឈាម​ក្នុង​លាមក​: ប្រសិនបើ​មាន​ឈាម​ក្នុង​លាមក​ញឹកញាប់ នោះ​គឺជា​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ ដូច្នេះ​សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់