ប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំឃាត់បុរស២នាក់ជាមួយថ្នាំញៀន១៦៥កញ្ចប់

កំពង់ធំ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅភូមិសាស្ត្រព្រំប្រទល់ស្រុកប្រាសាទសំបូរនិងស្រុកសន្ទុក នៅថ្ងៃចន្ទទី ២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២ និង៥នាទីរសៀល ដោយឃាត់ជនសង្ស័យ២នាក់។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ  បានសហការជាមួយកម្លាំងប៉ូលិសស្រុកសន្ទុក បង្ក្រាបបទល្មើសគ្រឿងញៀនស្ថិតក្នុងភូមិស្រើង ឃុំស្រើង ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យ២នាក់។

ប៉ូលិសបន្តថា ជនសង្ស័យ១-ឈ្មោះ អ៊ុង ឈុនអេង ភេទស្រី អាយុ៣៧ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ អណ្ដូងបី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និង២-ឈ្មោះ អ៊ឹម ប៉េ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដូងបី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ វត្ថុតាងដកហូតបានម្សៅក្រាមពណ៌ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ១៦៥ កញ្ចប់ ទម្ងន់ ២១,៥ក្រាមនិងទូរស័ព្ទដៃចំនួន២គ្រឿង។ ករណីនេះសមត្ថកិច្ចជំនាញ បានកសាងឯកសារដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread