បុរសជនជាតិចិនម្នាក់ដេកស្លាប់នៅអគារយៀកថៃ

ភ្នំពេញ ៖ មានករណីជនបរទេសម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ វេលាម៉ោង​១អធ្រាត្រ​ នៅអគារយៀកថៃ បន្ទប់លេខ​១០០៣​ ជាន់ទី១០​ ផ្លូវនរោត្តម ក្រុម៦៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ​ LIN YIZE ភេទ​ប្រុស​ ជនជាតិចិន​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ ភ្នាក់ងារតបណ្តាញ​អ៊ីនធៀណេត​ កាន់លិខិតឆ្លងដែនលេខ EA2538162។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា​ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ជំងឺបេះដូង)។ សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ៕

adverise with khmeread