មិនអាចប្រហែសបានឡើយរឿងខ្សែភ្លើងទុកចោលផ្តេសផ្តាស! ក្មេងអាយុ១ខួបត្រូវរឹតកស្លាប់នឹងខ្សែភ្លើងក្បែរគ្រែដេកនៅប្រទេសអង់គ្លេស

ការស៊ើបអង្កេតមួយលាតត្រដាងថា ក្មេងស្រីអាយុ១ខួបម្នាក់ត្រូវបានរឹតកស្លាប់ដោយខ្សែភ្លើងក្បែរគ្រែដេក ខណៈអ្នកធ្វើសពវិភាគព្រមានកុំឱ្យប្រហែស ព្រោះអាចមានក្មេងច្រើនទៀតនឹងស្លាប់ដោយសារឧបទ្ទវហេតុបែបនេះ។  

កាសែត Daily Mail បានសរសេរកាលពីថ្ងៃពុធទី២៧ឧសភាថា ក្មេងស្រីឈ្មោះ Rifky Grossberger បានក្រោកឈរលើតោងគ្រែតូចរបស់នាង ហើយក៏ជាប់កជាមួយខ្សែភ្លើងនៅផ្ទះឪពុកម្តាយនាងនៅទីប្រជុំជន Hackney នៃភាគខាងជើងទីក្រុងឡុងដ៍។ 

នាងតូចនោះត្រូវបានម្តាយភ័យរន្ធត់របស់នាងឃើញបាត់មាត់បាត់ក ហើយស្លាប់នៅ៥ថ្ងៃក្រោយនៅក្នុងមន្ទីរពេទ្យដោយសារស្ទះដង្ហើមនិងខ្វះអុកស៊ីសែន។ 

ក្មេងតូចយ៉ាងតិច ៣៣ នាក់បានស្លាប់ដោយសារឧបទ្ទវហេតុទាក់ទងនឹងខ្សែភ្លើងទុកចោលឥតសណ្តាប់ធ្នាប់គិតចាប់តាំងពីឆ្នាំ ២០១១ នេះយោងតាមទិន្នន័យពីអង្គការសង្គមទប់ស្កាត់ឧបទ្ទវហេតុ (RoSPA)៕  

adverise with khmeread