ចូលចិត្តស្តាប់កាសមែនទេ? អ្នកនឹងថ្លង់ឆាប់ៗជាមិនខាន លុះត្រាតែធ្វើតាមការណែនាំមួយរបស់អង្គការ WHO ទើបមិនថ្លង់

ក្មេងជំទង់សម័យឥឡូវចូលចិត្តស្តាប់កាសឮៗខ្លាំងណាស់ ​ជាពិសេសនៅពេលស្តាប់បទចម្រៀងចូលចិត្ត។ ទោះយ៉ាងណាក្តី អង្គការសុខភាពពិភពលោក (WHO) ជឿថា ទម្លាប់នេះអាចនឹងធ្វើឱ្យពួកគេថ្លង់ឆាប់ៗជាក់ជាមិនខាន។  

អ្នកដែលមានអាយុ១២ដល់៣៥ឆ្នាំប្រឈមមុខខ្ពស់នឹងការថ្លង់ ព្រោះជាវ័យដែលកំពុងពេញស្តាប់កាស។ ក្នុងពេល១ទសវត្សរ៍កន្លងមកនេះ ចំនួនមនុស្សដែលថ្លង់បានកើនឡើងជាលំដាប់ដោយសារតែការស្តាប់តន្ត្រីតាមទូរស័ព្ទ។ ជាក់ស្តែង ក្នុងឆ្នាំ ១៩៩៤ ក្មេងជំទង់អាមេរិក ៣,៤ ភាគរយបានថ្លង់ដោយសារស្តាប់កាស។ ទោះយ៉ាងណា ចំនួនអ្នកថ្លង់ដោយសារស្តាប់កាសបានកើនឡើងដល់ ៥ ភាគរយក្នុងរយៈពេលតែ១២ឆ្នាំ។ 

ដោយសារតែចំនួនក្មេងជំទង់ដែលថ្លង់ដោយស្តាប់កាសមានការកើនឡើងខ្លាំង អង្គការ WHO បានលើកឡើងថាវាជារឿងសំខាន់ណាស់សម្រាប់ក្មេងជំទង់ត្រូវទប់ស្កាត់បញ្ហានេះចាប់ពីឥឡូវ។ ដំណោះស្រាយល្អបំផុតដើម្បីទប់ស្កាត់កុំឱ្យថ្លង់នាពេលអនាគត អ្នកត្រូវស្តាប់កាសតាមទូរស័ព្ទតែ១ម៉ោងគត់ក្នុងមួយថ្ងៃ ហើយបើកសំឡេងត្រឹម ៦០ ឌីស៊ីបែល (Decibel) បានហើយ។ 

ទោះយ៉ាងណាបើអ្នកបើករហូតដល់ ៨៥ ឌីស៊ីប៊ែលគឺស្មើនឹងសំឡេងអាប៊ុលឈូសដី ហើយការដែលស្តាប់សំឡេងបែបនេះជាប់៨ម៉ោងរាល់ថ្ងៃ នឹងធ្វើឱ្យអ្នកថ្លង់ឆាប់ជាក់ជាពុំខាន។ ហើយប្រសិនបើអ្នកស្តាប់ដល់ទៅ ១២០ ឌីស៊ីបែល អ្នកនឹងខូចក្រដាសត្រចៀកក្នុងពេលត្រឹម ៩ វិនាទីប៉ុណ្ណោះ៕ 

adverise with khmeread