adverise with khmeread Sadfas

ធុញទ្រាន់​នឹង​ការសម្អាត​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវ​? សូម​មើល​វិធី​សាមញ្ញ​បំផុត​មួយ​នេះ​

    ​ស្ត្រី​មេផ្ទះ​គ្រប់រូប ដែល​និយម​ប្រើ​ចង្ក្រាន​អាំង​សាច់​ម៉ៃ​ក្រូ​វ៉េវ តែងមាន​អារម្មណ៍​ធុញទ្រាន់​បំផុត ពេល​និយាយ​ដល់​ការ​ជូត​សម្អាត​ផ្នែក​ខាងក្នុង​ដែល​ប្រឡាក់​ទៅដោយ​កំណកខ្លាញ់ ណាមួយ​នៅជាប់​រវល់​កិច្ចការ​ផ្ទះ​ជាច្រើន គឺ​រឹតតែ​ធ្វើឱ្យ​តប់ប្រមល់​។

​    ​បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច បងៗ​ស្ត្រី​មេផ្ទះ​លែង​ព្រួយបារម្ភ​រឿង​សម្អាត​ចង្ក្រាន​នេះ​តទៅទៀត​ជាក់​ជាមិនខាន​។

​    ​អ្វីដែល​ត្រូវការ​៖
​    ​- ទឹក ២/៣ នៃ​កែវ​ទឹក​
​    ​- ទឹកខ្មេះ​ធម្មតា ១/៤ នៃ​កែវ​ទឹក​

​    ​ដាក់​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវ រួច​បើក​កម្តៅ​វា​ចោល ៥ នាទី​។ ពេល​ដល់​រយៈពេល​កំណ​ត់ ដក​កែវ​ចេញ​ដោយ​យក​ក្រណាត់​សើម​ចាប់​ឱ្យ​ប្រយ័ត្នប្រយែង​។ ស្នាម​ប្រឡាក់​នៅ​ខាងក្នុង​ចង្ក្រាន​នឹង​បាត់​អស់រលីង​៕

adverise with khmeread
ប្រភព៖ វើ​ល​ត្រាស់​ធី​វី​

អ្នកនឹងចូលចិត្ត

មតិយោបល់