មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បន្ទាប់ពីប៉ូលិសស្បែកសសង្កត់កជនសង្ស័យស្បែកខ្មៅរហូតដាច់ខ្យល់ស្លាប់នៅអាមេរិក

មានការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងប៉ូលិសនិងក្រុមអ្នកតវ៉ានៅរដ្ឋ Minneapolis សហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធក្នុងដៃ នៅពេលប៉ូលិសចាប់ខ្លួន។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងបាញ់គំនូរលើរថយន្តប៉ូលិស។

វីដេអូនៃមរណភាពនោះបានបង្ហាញលោក George Floyd អាយុ ៤៦ ឆ្នាំស្រែកថ្ងូរថា "ខ្ញុំមិនអាចដកដង្ហើមបានទេ" នៅពេលដែលប៉ូលិសយកជង្គង់សង្កត់ករបស់គាត់។

មន្រ្តីប៉ូលិសចំនួន ៤ នាក់ត្រូវបានបណ្តេញចេញពីការងារ ទន្ទឹមលោកអភិបាលរដ្ឋនិយាយថា ការដែលមានស្បែកខ្មៅ "មិនគួរទទួលទោសប្រហារជីវិតទេ"។

ឧបទ្ទវហេតុនេះបានរំលឹកពីករណីរបស់លោក Eric Garner ដែលត្រូវប៉ូលិសក្លេ ក ក្នុងទីក្រុងញូវយ៉កក្នុងឆ្នាំ ២០១៤ ។ ការស្លាប់របស់គាត់បានក្លាយជាការអំពាវនាវប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស ហើយជាកម្លាំងជំរុញចលនា Black Lives Matter៕ 

adverise with khmeread