សេចក្ដីប្រកាសព័ត៌មានកលល្បិចឧស្សាហកម្មថ្នាំជក់

ក្នុងទិវាពិភពលោកគ្មានថ្នាំជក់៣១ ឧសភា ២០២០អង្គការសុខភាពពិភពលោក បានចេញផ្សាយអត្ថបទមួយស្ដីពីការការពារយុវជនពីកលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជនកុំអោយប្រើប្រាស់ថ្នាំជក់និងសារធាតុនីកូទីន។

កលល្បិចឧស្សាហកម្មថ្នាំជក់មានដូចជា៖
• ការប្រើប្រាស់រសជាតិដើម្បីទាក់ទាញយុវជន
• យុទ្ធនាការផ្សព្វផ្សាយថាផលិតផលថ្នាំជក់របស់ខ្លួនថាជាផលិតផល “កាត់បន្ថយគ្រោះថ្នាក់”ឬ “មានអនាម័យជាង”បារីធម្មតាដោយគ្មានការបញ្ចាក់លក្ខណៈវិទ្យាសាស្រ្ត
• ឧបត្ថម្ភដល់តារា/ជនមានឥទ្ធិពលនិងការឧបត្ថម្ភកម្មវិធីប្រកួតម៉ាកផលិតផលដែលផ្សព្វផ្សាយផលិតផលថ្នាំជក់និងផលិតផលនីកូទីន
• លក់បារីរាយក្នុងមួយដើមៗដែលធ្វើអោយបារីមានតម្លៃទាបនិងងាយស្រួលសម្រាប់សិស្សានុសិ្សទិញផលិតផលថ្នាំជក់ និងផលិតផលនីកូទីនបាន
• ស្វែងរកទីផ្សារផលិតផលថ្នាំជក់ដោយប្រយោលតាមរយៈខ្សែភាពយន្តកម្មវិធីទូរទស្សន៍កម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធើណេត។ល។

គួរបញ្ជាក់ថាតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជាឆ្នាំ២០១៩របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិអង្គការសុខភាពពិភពលោកនិងលេខាធិការដ្ឋាននៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់បានអោយដឹងថាការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើអោយប្រជាជនកម្ពុជាចំនួន១៥០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដែល៣៣%នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។មិនតែប៉ុណ្ណោះការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ទឹកប្រាក់ចំនួន$649លានដុល្លារអាមេរិកដែលស្មើនឹង3%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

កលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ជាទង្វើល្មើសច្បាប់ដូចនេះរដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងតឹងរឹងចំពោះការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដោយធ្វើការផាកពិន័យចំពោះការប្រព្រឹត្តបទល្មើសចំពោះនិតិបុគ្គលដែលធ្វើខុសដូចជាក្រុមហ៊ុនថ្នាំជក់ដែលនៅតែបន្តបំពាននិងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាដើម។

តាមការសិក្សាពីការអង្កេតស្ដីពីការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩ បានបង្ហាញថាមានបារីប្រមាណ៣០% ដែលដាក់តាំងលក់លើទីផ្សារពុំមានបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពហើយបារី៥៨% ដែលលក់លើទីផ្សារពុំមានតែមប្រិ៍ពន្ធនោះទេ។ ការសិក្សានេះក៏បានបញ្ជាក់ថាមានការផ្សាយពាណិជ្ជកម្មបារីប្រមាណ២០%  និងការផ្ដល់សម្ភារៈផ្សាយពាណិជ្ជកម្មនិងផលប្រយោជន៍ពីក្រុមហ៊ុនលក់បារីទៅអោយអ្នកលក់បារីជាច្រើន។

លេខទំនាក់ទំនង
មន្រ្តីព័ត៌មាន
០១១ ៣១ ១៣ ២៣

adverise with khmeread
PR