ឆ្កែមួយហ្វូងបបួលខ្លារខិនរត់ប្រណាំង ខ្លាអង្គុយធ្វើហី, មូលហេតុមិនរត់ពិតជានឹកស្មានមិនដល់!

រឿងនិទានខ្លី ៖ នេះជាការប្រកួតល្បឿនដើម្បីចង់ដឹងថាតើសត្វឆ្កែ ឬខ្លារខិន មួយណារត់លឿនជាងគេបំផុត។ ប៉ុន្ដែខ្លារខិនមិនបានកម្រើកខ្លួនទាល់តែសោះ សូម្បីតែម្រាមជើងរបស់វាក៏មិនកម្រើកដែរ ហើយវាសុខចិត្តចាញ់ ដោយមិនប្រណាំងជាមួយនឹងហ្វូងឆ្កែទាំងនោះទេ។

សត្វខ្លារខិនគឺជាសត្វដែលរត់លឿនបំផុតមួយក្នុងចំណោមសត្វរត់លឿនទាំង១០នៅលើផែនដី ដោយអាចរត់ក្នុងល្បឿន ៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចុះហេតុអ្វីបានជាសត្វខ្លារខិននេះមិនព្រមធ្វើបំលាស់ទីអ៊ីចឹង? ព្រោះខ្លារខិនឈ្នះក៏ឥតន័យអ្វីដែរ បានត្រឹមជាអ្នកឈ្នះក្នុងចំណោមអ្នកគ្មានសមត្ថភាព។

គំនិតត្រិះរិះពិចារណា ៖ ការបង្ហាញសមត្ថភាពឬភាពអស្ចារ្យរបស់អ្នក មិនមែនចេះតែបង្ហាញគ្រប់ពេលវេលានិងគ្រប់ទីកន្លែងនោះទេ ពេលខ្លះការបង្ហាញថាខ្លួនយើងល្អដាច់គេ និងអស្ចារ្យបំផុត គឺដូចប្រមាថខ្លួនឯងទៅវិញទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត