adverise with khmeread 2ad9c3be f552 44fe a262 6752ccc5a804

ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់

      ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ជាក់ស្តែង រហូត​ឈានដល់​ការផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បាញ់​សំដៅ​រថយន្ត​ជនសង្ស័យ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​២ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៤ កែង​នឹង​ផ្លូវ​លេខ​២០៥ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​

      ប្រភព​ព័​ត៍​មាន​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គេ​បានឃើញ​ជនសង្ស័យ​ខាងលើ​រួម​និង​នារី​ម្នា​ក់បាន​ជិះ​រថយន្ត​ឡិចស៊ីស​RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4860 បាន​ជិះ​មក​ឈប់​លើ​ចិញ្ចើមផ្លូវ​កន្លែងកើតហេតុ រួច​ក៏​នាំគ្នា​ចូលក្នុង​ភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​២។​

      រហូត​នៅវេលា​ម៉ោង​កើតហេតុ​ក៏​នាំគ្នា​ចេញមក​វិញ ហើយ​ចូលក្នុង​រថយន្ត​រៀបនឹង​បើក​ចេញ ភ្លាមៗ​នោះ​ស្រាប់​តែមាន​សមត្ថកិច្ច​ជាច្រើន​នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ដក​កាំភ្លើង​ភ្ជង់​ឲ្យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។​

      ប្រភព​បន្តថា ឃើញ​ដូច្នេះ​ជនសង្ស័យ​មិន​ព្រម​ចុះ​ពីលើ​រថយន្ត និង​ថែមទាំង​បើករថយន្ត​បំណង​គេចខ្លួន។ ពេលនោះ​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ជាច្រើន​គ្រាប់​សំដៅ​រថយន្តរ​បស់ជនស​ង្ស៏​យ​ដើម្បី​អន្តរាគមន៍ ទើប​ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួន​នៅក្នុង​រថយន្ត​ផងដែរ​។​

      កិច្ចប្រតិបត្តិការ​ណ៍​បាញ់​បង្ក្រាប​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ខាងលើនេះ ទំនង​ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ដ៏​ធំ ហើយ​ត្រូវបាន​កម្លាំង​មន្ទីរ​គ្រឿងញៀន​ធ្វើការ​ស៊ើ​ប​អង្កេត​ជា​យូរ និង​ច្បាស់លាស់ ទើប​ឈានដល់​ការបង្ក្រាប​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច្នេះ​។​

      ក្រោយមក​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់