ជនជាតិម៉ាឡេ៣នាក់និងអ្នកបកប្រែម្នាក់ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីខេត្ត បានបញ្ជូនជនសង្ស័យ៤នាក់ទៅដាក់ពន្ធនាគារ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាបចេញដីកាឃុំខ្លួនពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០​។

ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីខេត្ត បានឱ្យដឹងថា ជនសង្ស័យ៤នាក់នេះត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រួមមាន ១-ឈ្មោះ TAN CHOUN CHEAT ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ២-ឈ្មោះ LING WEIKIAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣-ឈ្មោះ TAN KAS CHIM ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង៤-ឈ្មោះ អេល ពូសស្តាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយការសាកសួរជនសង្ស័យទាំង ០៤ នាក់ ត្រូវបានលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស៕

adverise with khmeread