adverise with khmeread Screen shot 2016 03 29 at 11.22.59 am

Xiaomi ចេញ​ទូរស័ព្ទ​ថ្មី​ដើម្បី​មក​សម្លាប់ iPhone SE?

​    ​iPhone SE របស់​ក្រុមហ៊ុន Apple អាច​នឹង​មិនមែនជា​ឧបករណ៍​ពិសេស ប៉ុន្ដែ​កា​រស​ម្រេ​ចិត្ត​បង្កើត​ទូរស័ព្ទដៃ​តូច​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​អាចជា​ការចាប់ផ្ដើម​នៃ​និន្នាការ​មួយ​។​

​    ​រូបភាព​មួយ​ដែល​ចាប់ផ្ដើម​ចរាចរណ៍​នៅលើ​វេ​ប​សាយ Weibo អះអាងថា​ឧបករណ៍​ថ្មី​របស់​ក្រុមហ៊ុន Xiaomi ដែល​គេ​ថា​ជា​ស៊េរី Xiaomi Mi 5 mini មាន​ទំហំ​គ្រឿង​ធំ​ជាង iPhone SE និង​មាន​ទំហំ​តែ​៤,៣​អ៊ី​ញ​តែប៉ុណ្ណោះ​។​

​    ​យោងទៅលើ​វេ​ប​សាយ GizChina ទូរស័ព្ទ Xiaomi ថ្មី​នឹងមាន​ទំហំ Resolution ១.២៨០​គុណ​នឹង​៧២០​ភិ​ច​សែ​ល ទំហំ​អេក្រង់​៤,៣​អ៊ី​ញ ប្រើ​នូវ Snapdragon 820 processor មាន RAM ៣​ជី​ហ្គា​ប៊ៃ និង​អង្គ​ចងចាំ​ផ្ទុក​ទិន្នន័យ​៣២​ជី​ហ្គា​ប៊ៃ ជាមួយនឹង​កាមេរ៉ា​១៣​មេ​ហ្គា​ភិ​ច​សែ​ល​ផងដែរ​។​

​    ​ចំពោះ​តម្លៃ​របស់​វា​គឺ​ខ្ទង់​២៧៦​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​ស​បញ្ជាក់ថា iPhone SE មាន​ទំហំ​គ្រឿង​តូច​ជាង Xiaomi Mi 5 mini តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ ដែល iPhone SE មានតម្លៃ​៣៩៩​ដុល្លារ​ឯណោះ​។​

​    ​បើសិនជា​ឧបករណ៍ Xiaomi នេះ​ចេញ​ពិតប្រាកដ​មែន ពិតណាស់​ទូរស័ព្ទ​នេះ​ប្រហែលជា​អាច​សម្លាប់ iPhone SE បាន​មែន បើ Apple ហ៊ាន​តែ​ប្រហែស​៕

adverise with khmeread
ប្រភព៖ mashable

អ្នកនឹងចូលចិត្ត

មតិយោបល់