ប៉ូលិសខេត្តព្រះវិហារបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ព្រះវិហារ ៖ កម្លាំងប៉ូលិសការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងប៉ូលិសជំនាញក្រុងព្រះវិហារ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២០ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុក ដឹកជញ្ជូនជួញដូរ ប្រើប្រាស់នូវសារធាតញៀនខុសច្បាប់នៅចំណុចរង្វង់មូលនាគព័ន្ធ ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុង- ខេត្តព្រះវិហារ ហើយបានបញ្ជូនទៅតុលាការនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។

ប៉ូលិសនិយាយថា ជនសង្ស័យ ១- ឈ្មោះ ស៊ឹម ធា ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ, ២-ឈ្មោះ ថន ដារ៉ូ ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ និង៣-ឈ្មោះ ហៀង ជឿន ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកត់ រស់នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, ក្រាមព៌ណសថ្លាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២១កញ្ចប់តូច ស្មើនឹង ២៤,៤៤ក្រាម​។

ជនសង្ស័យ០៣នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕

adverise with khmeread