ត្រាំគំរាមបិទចោលបណ្តាញសង្គមល្បីៗដូចជា Twitter និង Facebook

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់វិធានការដ៏អស្ចារ្យគឺគំរាមបិទប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះយោងតាម BBC ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

ការគំរាមកំហែងនេះបានកើតឡើង បន្ទាប់ពីបណ្តាញសង្គម Twitter បានបន្ថែមមុខងារថ្មីសម្រាប់ការត្រួតពិនិត្យការពិតតភ្ជាប់ទៅនឹងសារបង្ហោះ Twitter របស់គាត់ជាលើកដំបូង។

ការប្រយុទ្ធគ្នារវាងប្រធានាធិបតីអាមេរិក និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានផ្ទុះឡើងជាយូរមកហើយ។

ប៉ុន្តែឥឡូវសង្គ្រាមនេះហាក់ផ្ទុះឡើងទ្រង់ទ្រាយធំមែនទែនហើយរវាងលោកត្រាំនិងក្រុមហ៊ុន Twitter នៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ 

កាលពីយប់មិញ Tweet ជាច្រើនរបស់លោកត្រាំអំពីសន្លឹកឆ្នោតតាមប្រៃសណីយ៍ "ក្លែងបន្លំ" នៅក្នុងការបោះឆ្នោតនៅអាមេរិក គឺមានដង្កៀបព្រមានមួយភ្ជាប់ទៅនឹងអ្វីដែលក្រុមហ៊ុន Twitter ហៅថា "ការពិតអំពីសន្លឹកឆ្នោតតាមប្រៃសណីយ៍"។

ឃើញដូច្នេះភ្លាម លោកត្រាំបានសរសេរលើ Twitter វាយបកវិញថា "Twitter កំពុងរាំងខ្ទប់ទាំងស្រុងលើសេរីភាពនៃការបញ្ចេញមតិដោយសេរី ហើយក្នុងនាមខ្ញុំជាប្រធានាធិបតីនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងបានឡើយ"។ 

ផេក Facebook របស់ប្រធានាធិបតីត្រាំក៏លោតឡើងនូវដង្កៀបព្រមាននោះដែរ ប៉ុន្តែលោកត្រាំមិនទាន់ពន្លះលើក្រុមហ៊ុន Facebook នៅឡើយទេ៕ 


 

adverise with khmeread