Real Madrid ដាក់ជម្រើសកីឡាករបួនរូប ដើម្បីដោះដូរយក Paul Pogba

        មាន​ព័ត៌មានថា ក្លឹបយក្សអេស្ប៉ាញReal Madrid បានដាក់កីឡាករជម្រើស​បួន​រូបរួម​មាន​ James Rodriguez និង Martin Odegaardដើម្បី​ប្តូរ​យក​កីឡាករ​ Paul Pogbaពី​ក្លឹប​​ Man Utd។​

        គ្រូបង្វឹក​ Zinedine Zidane ជាអ្នកសរសើរ​Pogbaបើទោះបីជាកីឡាកររូបនេះបានអវត្តមាន​នៅ​រដូវកាល​នេះ ដោយសារតែ​មាន​បញ្ហា​កជើងក៏ដោយ។ ក្លឹប Real Madrid នៅ​តែ​ចង់​បាន​Pogba ហើយ​ចង់យកកីឡាករ Lucas Vazquez និង​ Brahim Diaz ​ធ្វើ​ការ​ដោះដូរ​​នឹង​ហើយ​សង្ឃឹមថា អាច​នឹង​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​២៧​ឆ្នាំ​រូបនេះ ប៉ុន្តែ​​ Man Utdបាន​អះអាងថា កីឡាករ​របស់​ខ្លួន​មិន​មែន​សម្រាប់​លក់​ទេ។

        សេចក្តី​រាយការណ៍​លម្អិត​ថា គ្រូបង្វឹកក្លឹប Man Utdលោក​ Ole Gunnar Solskjaer​ចង់​បញ្ចូល​ Pogba ក្នុងក្រុម​ជម្រើស​១១នាក់ដំបូង​និងលេងជាដៃគូ​ជាមួយកីឡាករ Bruno Fernandes៕

adverise with khmeread