កីឡាករ Troy Deeney បន្តអវត្តមានពីការហ្វឹកហាត់ ដោយសារបារម្ភពីបញ្ហាសុខភាព

        កីឡាករ Troy Deeneyនៅតែបន្ត​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់ ប៉ុន្តែ​​ជឿជាក់​ថា កីឡាករ​ក្លឹប Watford រូបនេះ​នឹង​​ត្រឡប់​មក​ជួយ​ក្លឹប​ឲ្យ​រួច​ពីតំបន់​កាត់ចេញ។ប្រធាន​ក្រុមក្លឹបWatford រូបនេះសម្រេចមិន​ចូល​ទីលាន​ហ្វឹកហាត់​ដោយ​សារបារម្ភ​ពីហានីភ័យ​សុខ​ភាព​ទាក់ទងនឹង​វីរុស​កូរ៉ូណា​ ហើយ​នៅ​មិន​ទាន់​បង្ហាញមុខជាសាធារណ​នៅឡើយ​ទេមក​ដល់ថ្ងៃពុធនេះ។

        ទោះបីជាយ៉ាងណាគេ​សង្ឃឹមថា ខ្សែប្រយុទ្ធដ៏មាន​ឥទ្ធិពល​រូបនេះ​នឹង​វិលត្រឡប់​មក​ទីលានវ​ហ្វឹកហាត់​របស់​ក្លឹបវិញនៅមុន​ការ​ចាប់ផ្តើម​រដូវកាល​។

        គ្រូបង្វឹកក្លឹប Watford លោក Nigel Pearson បាន​បង្ហើបប្រាប់កាល​ពីសប្តាហ៍​មុន​ថា លោក​អវត្តមាន​កីឡាករ​ជម្រើស​ដំបូង​៦​នាក់​ អំឡុង​សប្តាហ៍​ដំបូង​នៃ​ការ​ចាប់ផ្តើម​ហ្វឹកហាត់ឡើងវិញ។ គេជឿថា កីឡាករភាគច្រើន​នឹង​វិលត្រឡប់​មក​ហ្វឹកហាត់វិញនៅសប្តាហ៍​នេះ ៕

adverise with khmeread