កូវីដនាំឱ្យលេចបច្ចេកវិជ្ជាប្លែកៗ! អ្នកស្រាវជ្រាវដាណឺម៉ាកបង្កើតរ៉ូបូតសម្រាប់ធ្វើតេស្តរកមើលកូវីដ១៩ជំនួសបុគ្គលិកពេទ្យ

រ៉ូបូត ដែលអាចយកសំណាកពីបំពង់កអ្នកជំងឺកូរ៉ូណាដោយប្រើដៃព្រីន 3D ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសដាណឺម៉ាកក្នុងរយៈពេលតែបួនសប្តាហ៍ប៉ុណ្ណោះ។

សាកលវិទ្យាល័យ University of Southern Denmark បាននិយាយថា រ៉ូបូត ដែលអាចយកសំណាកពីបំពង់កដោយស្វ័យប្រវតិ្តពេញលេញដំបូងគេនៅលើពិភពលោក នឹងធ្វើតេស្តលើអ្នកជំងឺកូវីដ១៩ទីមួយនៅចុងខែមិថុនា។

ដោយប្រើផ្នែកបោះពុម្ភ 3D ដែលអាចបោះចោលបាន រ៉ូបូតនេះអាចកាន់សំឡីត្បាររួចស៊កចំចំណុចនៅក្នុងបំពង់ក ដើម្បីយកសំណាកត្រូវការចាំបាច់បានគ្រប់ពេល។

រ៉ូបូតក្រោយមកដាក់សំឡីត្បារនៅក្នុងដបបំពង់រួចមួលគម្របបិទជិត ដោយមិនចាំបាច់មានមនុស្សមកធ្វើនោះឡើយ ដោយជួយកាត់បន្ថយហានិភ័យក្នុងការឆ្លងកូវីដចំពោះបុគ្គលិកសុខាភិបាល។

ក្រុមអ្នកស្រាវជ្រាវដែលមានគ្នា១០នាក់សម្រាប់មន្ទីរពិសោធន៍ Industry 4.0 Lab នៅសាកលវិទ្យាល័យខាងលើ ធ្វើការ២៤ម៉ោងរាល់ថ្ងៃដើម្បីផលិតគំរូរ៉ូបូតនេះឡើង។ 

ពួកគេនិយាយថាគោលដៅគឺបង្កើតអ្វីមួយដែលជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគសម្រាប់បុគ្គលិកពេទ្យ នៅពេលអនុវត្តការយកសំណាកមកពិនិត្យ៕ ប្រភព៖ Daily Mail

 

adverise with khmeread