ហាងកាហ្វេមួយប្រើរ៉ូបូតលើកកាហ្វេជូនភ្ញៀវនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់កូវីដ១៩

ហាងកាហ្វេមួយនៅកូរ៉េខាងត្បូងបានដំឡើងរ៉ូបូតឆុងកាហ្វេដើម្បីបម្រើអតិថិជននិងជួយហាងអនុវត្តវិធានការរក្សាគម្លាតពីគ្នា។ 

អ្នកបម្រើរ៉ូបូតចេះនិយាយស៊េរីថ្មីនៅហាងកាហ្វេក្នុងទីក្រុង Daejeon នេះជួយលុបបំបាត់នូវតម្រូវការអ្នកបម្រើមនុស្ស ដែលងាយចម្លងមេរោគកូវីដ១៩ដល់អតិថិជន។ 

រ៉ូបូតទាំងនេះទទួលបានការកោតសរសើរថា "សុភាពរាបសានិងរហ័សរហួន" ខណៈវាធ្វើដំណើរយ៉ាងរលូនទៅរកអតិថិជនដោយសារតែបច្ចេកវិជ្ជា Sensor បំពាក់នៅខាងក្នុង ដែលគេប្រើសម្រាប់រថយន្តបើកដោយស្វ័យប្រវត្តិ។ 

រ៉ូបូតមានកង់ទាំងអស់នេះជួយលើកភេសជ្ជៈក្តៅ ៦០ ប្រភេទផ្សេងគ្នាពីកន្លែងឆុងកាហ្វេរ៉ូបូតដែលរង់ចាំស្រាប់នៅផ្ទះបាយ ក្នុងនោះក៏មានតែក្តៅ Americano និង Rooibos ផងដែរ។ 

រ៉ូបូតទាំងនេះកំពុងអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលប្តូរពីច្បាប់រក្សាគម្លាតពីគ្នាយ៉ាងតឹងរ៉ឹងមកនៅត្រឹមការរក្សាគម្លាតពីគ្នាធម្មតាៗប្រចាំថ្ងៃ៕ ប្រភព៖ Daily Mail

 

adverise with khmeread