adverise with khmeread 8cd9f1f8 3041 40a3 b614 3db7be0415b7

យុវតី​ម្នាក់​បើករថយន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រួច​ក្រឡាប់​ផ្ងារ​កង់​

      ភ្នំពេញ ៖ យុវតី​ម្នាក់​បើករថយន្ត​ម៉ាក​សាយ​ហ្គ​ន​ចេញពី​សាលា​មិន​ប្រយ័ត្ន​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ រីឯ​របាំង​ថ្ម​ខូចខាត​អស់​៤​កង់​ចំណែក​យុវតី​ម្នាក់​ដែលជា​អ្នកបើករថយន្ដ​រងរ​បួស​ស្រាល​។​

      ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​ហ្សា​ដឺ​ហ្គោល​)​ក្នុង​សង្កាត់​អូ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា​។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាយ​ហ្គ​ន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-1971 ​បើកបរ​ដោយ​យុវតី​ម្នាក់​ជា​សិស្សសាលា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ​២១៧ (​ផ្លូវ​ហ្សា​ដឺ​ហ្គោល​) ទិសដៅ​ពី​លិចទៅ​កើត​។​

      លុះ​មកដល់​ចំណុចកើតហេតុ​ដោយសា​តែ​បើករថយន្ត​លឿន​ពេក​យក​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង​បណ្តាល​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​រីឯ​របាំង​ថ្ម​ខូចខាត​អស់​៤​កង់​ចំណែក​យុវតី​ជា​អ្នកបើករថយន្ដ​រងរ​បួស​ស្រាល​។​

      ក្រោយពេល​កើតហេតុ​យុវតី​ខាងលើ​បាន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​ដែល​នៅក្បែរនោះ​។ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់