អភិបាលរដ្ឋ Minneapolis និយាយថាបុរសស្បែកខ្មៅដែលហុចលុយក្លែងក្លាយក្រដាស២០ដុល្លារឱ្យហាងគេ ប្រហែលនៅរស់ ប្រសិនបើគាត់ស្បែកស ខណៈហិង្សាផ្ទុះ២យប់ជាប់ហើយ

អភិបាលរដ្ឋ Minneapolis និយាយថាគាត់ជឿជាក់ថាលោក George Floyd ប្រហែលកំពុងនៅមានជីវិតរស់ដល់សព្វថ្ងៃ ប្រសិនបើគាត់មានស្បែកស ខណៈបុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំនេះត្រូវបានចាប់ខ្លួននិងត្រូវបានប៉ូលិសសង្កត់កជាប់ បន្ទាប់ពីគាត់បានព្យាយាមបង់ប្រាក់នៅហាងនំបុ័ងក្នុងតំបន់ដោយប្រើក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ។

Floyd ជាឪពុកកូនពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីប៉ូលិសស្បែកសយកជង្គង់សង្កត់ករបស់គាត់អស់រយៈពេល ៨ នាទីនៅក្នុងឧបទ្ទវហេតុមួយ ដែលត្រូវបានថតនៅក្នុងវីដេអូ ហើយបានបង្កឱ្យមានការតវ៉ា និងកុបកម្មយ៉ាងខ្លាំងក្លានៅទូទាំងប្រទេស។

នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនៃការចាប់ខ្លួនរបស់គាត់ គេឃើញ Floyd ដេកនៅនឹងដីទាំងដោយដៃជាប់ខ្នោះ នៅពេលដែលមន្ត្រីប៉ូលិសស្បែកសឈ្មោះ Derek Chauvin បានចាប់គាត់ផ្ដួលទៅលើថ្នល់ ហើយសង្កត់កគាត់រហូតដល់បាត់បង់ស្មារតី។

ក្រោយមកឡានពេទ្យបានមកដល់ដើម្បីដឹកគាត់ទៅមន្ទីរពេទ្យ កន្លែងដែលគាត់បានស្លាប់។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Morning របស់ទូរទស្សន៍ CBS កាលពីថ្ងៃព្រហស្បតិ៍ អភិបាលក្រុង Minneapolis លោក Jacob Frey បាននិយាយថាលោកចាត់ទុកការស្លាប់របស់ Floyd ជាអំពើឃាតកម្ម។

គាត់និយាយថា "ខ្ញុំមិនមែនជារដ្ឋអាជ្ញាទេ ប៉ុន្តែសូមឱ្យខ្ញុំច្បាស់អំពីរឿងនេះ។ មន្ត្រីប៉ូលិសបានសម្លាប់មនុស្ស។ គាត់នឹងនៅរស់ ប្រសិនបើគាត់មានស្បែកស"៕ 

adverise with khmeread