ត្រាំអាចនឹងបណ្តេញនិស្សិតចិនរាប់ពាន់នាក់ចេញពីសហរដ្ឋអាមេរិកជុំវិញបញ្ហាហុងកុង

រដ្ឋបាលត្រាំអាចនឹងបណ្ដេញនិស្សិតជនជាតិចិនរាប់ពាន់នាក់ដែលបានចុះឈ្មោះរៀននៅសាកលវិទ្យាល័យរបស់អាមេរិក និង ដាក់ទណ្ឌកម្មផ្សេងទៀតប្រឆាំងនឹងពួកមន្រ្តីចិននៅក្នុងសញ្ញាចុងក្រោយនៃភាពតានតឹងរវាងរបបក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង ដែលកំពុងឈ្លោះគ្នាយ៉ាងក្ដៅគគុករួចជាស្រេចជុំវិញពាណិជ្ជកម្ម ការរីករាលដាលនៃជំងឺកូរ៉ូណា សិទ្ធិមនុស្ស និងឋានៈរបស់ទីក្រុងហុងកុង។

ប្រធានាធិបតីត្រាំនិយាយថា គាត់នឹងធ្វើការប្រកាសមួយអំពីចិននៅយប់ថ្ងៃសុក្រនេះ ហើយមន្ត្រីរដ្ឋបាលនិយាយថា គាត់កំពុងពិចារណាលើសំណើដែលមានអាយុមួយខែដើម្បីដកហូតទិដ្ឋាការរបស់និស្សិតដែលមានទំនាក់ទំនងជាមួយស្ថាប័នអប់រំនៅក្នុងប្រទេសចិនដែលជាប់ទាក់ទងទៅនឹងកងទ័ពរំដោះប្រជាជនឬទីភ្នាក់ងារស៊ើបការណ៍ចិន។

យោងតាមមន្ត្រី ដែលមិនត្រូវបានអនុញ្ញាតដើម្បីពិភាក្សាបញ្ហានេះជាសារធារណៈ និងនិយាយក្នុងលក្ខខណ្ឌអនាមិកបានឱ្យដឹងថា លោកត្រាំកំពុងបន្ថែមទម្ងន់លើការធ្វើដំណើរ និងទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងក្រុមមន្ត្រីចិនសម្រាប់សកម្មភាពលើទីក្រុងហុងកុង។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍មិនទាក់ទងមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយសំដៅធំបំផុតទៅលើកូវីដ១៩ យ៉ាងដូច្នេះថា "យើងនឹងប្រកាសពីអ្វីដែលយើងកំពុងធ្វើនៅថ្ងៃស្អែកទាក់ទងនឹងប្រទេសចិន ហើយយើងមិនសប្បាយចិត្តនឹងចិនទេ។ យើងមិនសប្បាយចិត្តជាមួយនឹងអ្វីដែលបានកើតឡើងនោះឡើយ។ មនុស្សជុំវិញពិភពលោកកំពុងរងគ្រោះរហូតដល់ ១៨៦ ប្រទេស។ ពិភពលោកទាំងមូលកំពុងរងគ្រោះ។ យើងមិនសប្បាយចិត្តឡើយ"។ 

ការអត្ថាធិប្បាយរបស់លោកត្រាំបានធ្វើឱ្យភាគហ៊ុនធ្លាក់ចុះមួយម៉ោង មុនពេលការជួញដូរបានបិទកាលពីថ្ងៃព្រហស្បតិ៍៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត