ឃាត់ជនសង្ស័យ៦នាក់ជាមួយថ្នាំញៀន១៨កញ្ចប់នៅសង្កាត់ព្រៃស

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១ និង២០នាទីរសៀល ត្រង់ចំណុចការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះ ជី ផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ២-ឈ្មោះ លៀម ហ័ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ៣-ឈ្មោះ សូរ កែវមុន្នី ហៅ កែវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ៤-ឈ្មោះ ហេង សុខម៉េង ហៅ ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ៥-ឈ្មោះ ជាន ជា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និង៦-ឈ្មោះ មុត សាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង០៦នាក់ ស្នាក់នៅការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់ថង់ (តូចចំនួន១៧កញ្ចប់ថង់ និងធំល្មមចំនួន០១កញ្ចប់ថង់), ទុយោចូកថ្នាំញៀនចំនួន០១, ទូរស័ព្ទចំនួន០៣គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១ និង២០នាទីរសៀល កម្លាំងប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ, លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងខណ្ឌដង្កោ, លោកវរសេនីយ៍ត្រី ស៊ុំ សារី នាយប៉ុស្តិ៍រដ្ឋបាលព្រៃស បានស្រាវជ្រាវចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។ 

ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ទី១-ឈ្មោះ ជី ផាន់ណា, ទី២-ឈ្មោះ លៀម ហ័ស, ទី៣-ឈ្មោះ សូរ កែវមុន្នី ហៅ កែវ, ទី៤-ឈ្មោះ ហេង សុខម៉េង ហៅ ម៉េង, ទី៥-ឈ្មោះ ជាន ជា និងទី៦-ឈ្មោះ មុត សាត ហើយធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ក្រាមពណ៌សថ្លាចំនួន ១៨ កញ្ចប់ថង់ (ចំនួន០១កញ្ចប់ថង់ធំល្មម, ចំនួន១៧កញ្ចប់ថង់តូច) ជារបស់ជនសង្ស័យឈ្មោះ ជី ផាន់ណា និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង៕


 

adverise with khmeread