ភ្ញាក់ផ្អើល! គ្រាន់តែបាត់មួយរយៈនៅរដូវកូវីដ១៩ តួអាម៉ាប់ស្រកទម្ងន់មើលលែងស្គាល់

តារាសម្តែងហុងកុង Sammo Hung រហស្សនាម "អាម៉ាប់" មើលលែងចង់ស្គាល់នៅក្នុងរូបថតថ្មីៗនេះ ក្រោយស្រកទម្ងន់យ៉ាងច្រើន។ ក្នុងរូបថតដែលបញ្ចេញដោយតារាចម្រៀងហុងកុង Alan Tam អាម៉ាប់អាយុ ៦៨ ឆ្នាំមើលទៅស្គមប្លែកខ្លាំង។ 

ក្នុងផុសលើបណ្តាញសង្គម Weibo កាលពីថ្ងៃទី២៥ឧសភា លោក Alan Tam បានបង្ហោះរូបភាពនៃការជួបជុំបាយថ្ងៃត្រង់ជាមួយ Sammo  ហុងនិងមិត្តដទៃទៀត ហើយសរសេរថា "បងធំ Sammo ចម្អិនម្ហូបបីបួនមុខ ហើយវាឆ្ងាញ់ខ្លាំងណាស់"។ 

រូបរាងថ្មីរបស់ Sammo គឺខុសគ្នាឆ្ងាយពីរូបរាងធាត់ដ៏ល្បីល្បាញរាប់ទសវត្សរ៍របស់គាត់ ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមរបាយការណ៍នានា ពួកគេភាគច្រើនចោទសួរថាគាត់ស្រកប៉ុន្មានគីឡូ ប៉ុន្តែអ្នកខ្លះបារម្ភខ្លាចថាគាត់កំពុងឈឺ។ ពេលនៅធាត់ខ្លាំង Sammo មានទម្ងន់ ១១៥ គីឡូក្រាម។

ឆ្លើយតបទៅនឹងការបារម្ភនេះ កូនស្រីប្រសារបស់ Sammo បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយតាមរយៈសារទូរស័ព្ទថា Sammo មានសុខភាពល្អធម្មតា ហើយការស្រកទម្ងន់ខ្លាំងបែបនេះគឺមកពីគាត់ទទួលទានអាហារសុខភាពនិងហាត់ប្រាណ៕  


 

adverise with khmeread